VOV WorldVOV World
វៀតណាម-អង្គការសហប្រជាជាតិ៖គូសសញ្ញាសម្គាល់៤០ឆ្នាំសហប្រតិបត្តិការ
31/05/2017 08:40
(VOVWORLD) -ឆ្នាំ ២០១៧ បានគូសសញ្ញាសម្គាល់៤០ឆ្នាំវៀតណាមចូលរួមអង្គការសហប្រជាជាតិ (ថ្ងៃទី២០កញ្ញាឆ្នាំ១៩៧៧) និងគូសសញ្ញាអំពីការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះប្រទេសវៀតណាមមួយប្រកបដោយឯករាជ្យ សេរីភាព បើកចេញដំណាក់កាលថ្មីសំរាប់វៀតណាម ធ្វើសមាហរណកម្មអន្តរជាតិ
ឆ្នាំ ២០១៧ បានគូសសញ្ញាសម្គាល់៤០ឆ្នាំវៀតណាមចូលរួមអង្គការសហប្រជាជាតិ (ថ្ងៃទី២០កញ្ញាឆ្នាំ១៩៧៧) និងគូសសញ្ញាអំពីការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះប្រទេសវៀតណាមមួយប្រកបដោយឯករាជ្យ សេរីភាព បើកចេញដំណាក់កាលថ្មីសំរាប់វៀតណាម ធ្វើសមាហរណកម្មអន្តរជាតិ។ ៤០ឆ្នាំកន្លងទៅ កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអង្គការសហប្រជាជាតិបានក្លាយទៅជាគំរូមួយអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍  រវាងបណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ក៏ដូចជាតួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងការ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច សង្គមកិច្ចវប្បធម៌និងមនុស្សធម៌។  នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan  Phuc បានជួបសន្ទនាជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres កិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងវៀតណាម បានប្រព្រឹត្តទៅលើច្រើនវិស័យនិងទទួលបានសមិទ្ធផលសកម្មជាច្រើន បំពេញតម្រូវការរបស់វៀតណាម អំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចក្នុងដំណាក់កាលអភិវឌ្ឍន៍នីមួយៗ។ ថ្លែងមតិ ក្នុងឱកាសបំពេញទស្សនកិច្ចនៅអាមេរិក(ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ឧសភា)  នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ប្រជាជនវៀតណាមជានិច្ចកាលចង់ចាំជានិច្ចការជួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ក្នុងដំណើការកសាងប្រទេសជាតិ បន្ទាប់ពីសង្គ្រាម អភិវឌ្ឍន៍ និងទទួលបានសមិទ្ធផលដូចនាសព្វថ្ងៃ។

More