វៀតណាម - រយៈពេល ២៤ ឆ្នាំ នៃការួមដំណើរក្នុងដំបូលរួមអាស៊ាន
29/07/2019 08:15
(VOVWORLD) -នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៩ វៀតណាមបានរៀបចំពីធីរំលឹកខួបលើកទី ២៤ ឆ្នាំ នៃការចូលរួមជាសមាជិកនៃ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។ ក្រោយរៈពេលជាង ២ ទសវត្សរ៍នៃការធ្វើសមាហរណកម្មជាមួយតំបន់មក វៀតណាមបានក្លាយទៅជាសមាជិកដ៏ សកម្ម ម្ចាស់ការ មានការទទួលខុសត្រូវ និងមានឥទ្ធិពលយ៉ាងធំធេងដល់រចនាសម្ព័ន្ធឯកភាពនៃអាស៊ាន ក៏ដូចជារក្សាសន្តិភាព វិបុលភាពនៅតំបន់ ព្រមទាំងកសាងអាស៊ានឲ្យក្លាយទៅជាសហគមន៍រួមមួយ ដោយយកប្រជាជនជាមជ្ឈភាព។
លោក Le Hoai Trung អនុរដ្ឋមន្ត្រីការបរទេសវៀតណាម “ពីយូរលង់ណាស់មកហើយ ថៃបានទទួលស្គាល់ថា អាស៊ាននឹងមិនអាចខ្លាំងមាំ មួន ប្រសិនបើគ្មានប្រទេសជាសមាជិកដទៃទៀតនៅតំបន់ អាស៊ីអាគ្នេយ៍នោះ ។ នៅពេលដែលវៀតណាមចូលជាសមាជិកអាស៊ាន នឹងជួយឲ្យតំបន់ កាន់តែខ្លាំងមាំមួន ហើយថែមទាំងបង្កើតកម្លាំងចលករជាច្រើនដើម្បីអភិវឌ្ឍន៍ផងដែរ។" លោក Phacha Kunakasem រដ្ឋមន្ត្រីការបរទេសថៃ បានថ្លែងដូច្នេះ នៅពេលដែលវៀតណាមបានចូលជាសមាជិកអាស៊ានជាផ្លូវការកាលពីឆ្នាំ១៩៩៥នៅប៊្រុយណេ។
Related








