VOV WorldVOV World
វៀតណាមចូលរួមយ៉ាងសកម្មនិងម្ជាស់ការក្នុងASEM
05/11/2012 07:50
(VOVWorld)_ ដោយប្រធានបទ៖“មិត្តភក្តិដើម្បីសន្តិភាព​ -ដៃគូដើម្បី​ភាពសម្បូរុងរឿង”សន្និសីទកំពូល ​អាស៊ី-អឺរ៉ូប ​លើក​ទី ៩ ត្រូវបានបើកជាផ្លូវការ នាថ្ងៃទី ៥ វិច្ឆិកា នៅទី ក្រុងវៀងច័ន្ទ​ (ឡាវ)​។​ ​ នាយករដ្ឋមន្ត្រី Nguyen Tan Dung រួមជាមួយ បណ្ដាអ្នកប្រមុខរដ្ឋ​ រដ្ឋាភិបាលនៃប្រទេសជាសមាជិក ចំនួន៥០​ បានអញ្ចើញ ចូលរួម សន្និសីទសំខាន់នេះ។
វៀតណាមចូលរួមយ៉ាងសកម្មនិងម្ជាស់ការក្នុងASEM
          (VOVWorld)_ ដោយប្រធានបទ ៖ “មិត្តភក្តិដើម្បីសន្តិភាព-ដៃគូដើម្បី​ភាពសម្បូ រុងរឿង” ​សន្និសីទកំពូល ​អាស៊ី -អឺរ៉ូប ​លើក​ទី ៩ ត្រូវបានបើកជាផ្លូវការ នាថ្ងៃទី ៥ វិច្ឆិកា  នៅ ទីក្រុងវៀងច័ន្ទ​ (ឡាវ)​។​ ​ នាយករដ្ឋមន្ត្រី Nguyen Tan Dung រួមជាមួយ បណ្ដាអ្នក ប្រមុខរដ្ឋ​ រដ្ឋាភិបាលនៃប្រទេសជាសមាជិក ចំនួន៥០​ បានអញ្ចើញចូលរួមសន្និសីទសំ ខាន់នេះ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung (http://english.vietnamnet.vn)           ​ប្រព្រឹត្តទៅ ក្នុងសភាពការណ៍ពិភពលោក កំពុង​ប្រឈមមុខនឹងការលំបាកសាក ល្បងជា ច្រើន ពិសេសគឺ​វិបត្តិសេដ្ឋកិច្ចសកល​ នៅសន្និសីទ ASEM លើកទី ៩ នេះ  បណ្ដា ថ្នាក់ដឹកនាំបានប្រមូល​ផ្តុំ​ពិភាក្សា អំពីការ ស្ដារសេដ្ឋកិច្ចឡើងវិញ  ផ្ទេរប្តូររូប សណ្ឋាន កំណើន …ជាដើម។ ក៏ក្នុងក្របខ័ណ្ឌសន្និសីទលើកនេះ ASEM ៩ នឹងប​ញ្ចូល សមាជិក​ថ្មី​ចំនួន ៣ទៀតគឺ បងក្លាដែស ស្វីស និងន័រវេក​ផង​ដែរ​។            ​ ជាសមាជិកមួយ ក្នុងចំណោមសមាជិក ចំនួន២៦ បង្កើត ASEM ​ក្នុង​រយះ​ពេល​១៦ឆ្នាំកន្លងទៅ វៀតណាមបានមានការរួមវិភាគទានសំខាន់ជាច្រើន លើសរសរសហ ប្រតិបត្តិការទាំង៣ របស់   ASEM ​គឺ សន្ទនា​នយោបាយ​ កិច្ចសហប្រតិ​បត្តិ​ការ​សេដ្ឋកិច្ច​និងកិច្ចសហប្រតិបត្តិការលើ​វិស័យផ្សេងៗ។ ក្នុងនោះការរួមវិភាគ​ទាន​​លេច​ធ្លោ​បំផុត​និង​ត្រូវបានកត់សម្គាល់ក្នុងកំណាត់ផ្លូវអភិវឌ្ឍន៍ របស់ ASEM ​ ជាការដែលវៀតណាមការ រៀបចំសន្និ​សីទ​​កំពូល ASEM លើកទី៥ ( ឆ្នាំ ២០០៤)ប្រកបដោយជោគជ័យ។ ​វៀត​ណាម​ ក៏​ជាម្ចាស់ផ្ទះរបស់​សន្និសីទ​ ថ្នាក់រដ្ឋមន្ត្រីរបស់ ASEM ជាច្រើន​។គិត​ដ​ល់​នាបច្ចុប្បន្ន វៀត ណាមបាន​លើកឡើង​នូវការផ្តើម​គំនិតចំនួន​១៦ ​និងជាសហ​រួមជាអ្នកនិពន្ធ​ នៃការផ្តើមគំ និត​ថ្មីរាប់សិប​ទៀត​ស្ដីពី ការបង្កើនកិច្ចសហ​ប្រតិ​ប​ត្តិ​ការASEM លើវិស័យ វប្បធ៌ម អប់រំ ​ សុខាភិបាល ​គម​នាគម​និង​ដឹក​ជញ្ជូន ​និងសុខុ​មាលភាពសង្គម…ជាដើម។ នៅសន្និសីទ រដ្ឋមន្ត្រី ASEM ​អំពី​ពលករ និង​ការងារ​ធ្វើ លើកទី៤ ដែលទើបនឹងបានប្រព្រឹត្តទៅ នៅទី ក្រុង​ហាណូយ ​រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម ​លោកស្រី  Pham Thi Hai Chuyen​ ​បានចែករំឡែកថា៖ ​          “ រដ្ឋាភិបាលវៀតណាមកំពុងអនុវត្ត គំរោងការណ៍ជាច្រើន ដើម្បី ​បង្កើតការងារធ្វើ  ក៏ដូចជា  កម្មវិធីការងារធ្វើជាតិ កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវះ  សំរាប់យុវជន  កម្មវិធីដោះ ស្រាយបញ្ហាការងារធ្វើ តភ្ជាប់ជាមួយការកាត់​បន្ថយភាពក្រីក្រ…។ល។”           ក្នុងក្រខ័ណ្ឌសហប្រតិបត្តិការ ASEM វៀតណាម រួមជាមួយបណ្ដា​សមាជិក បាន អនុម័ត​លើ ឯកសារ និងសេចក្ដីសម្រេចចិត្តសំខាន់ជា​ច្រើន ដូចជា៖​សេចក្ដីថ្លែងការណ៍ ទីក្រុង​ហាណូយស្ដីពី ទំនាក៉ទំនង ដៃគូសេដ្ឋកិច្ច ​ASEM យ់ាងជិតស្និទ្ធជាង​ និងសេចក្ដី ថ្លែងការណ៍ ASEM ស្ដីពី ​ការសន្ទនា​រវាងបណ្ដាខឿនវប្បធ៌ម អរិយ្យធ៌ម…ជាដើម។ វេទិ កា ASEM ដើរតួនាទីកាន់​តែសំខាន់ចំពោះវៀតណាម ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងដំណើការ អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម។ ដៃគូទាំងលាយ ដែលវៀតណាមបានបង្កើត ទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រ និងដៃគូលើគ្រប់វិស័យ សុទ្ធតែជាសមាជិក ASEM​។ ​ដូច្នេះ ការចូលរួមយ៉ាង​សកម្ម និងម្ជាស់ការក្នុង ASEM មិនគ្រាន់តែ រួម​ចំណែក​លើកកំពស់តួនាទីរបស់វៀត​ណាម​លើឆាកអន្តរជាតិ​ប៉ុណ្ណោះទេ ​ថែមទាំងបង្កលក្ខណះងាយស្រួល ដើម្បីវៀតណាមជំរុញ និងធ្វើអោយ​ជ្រាលជ្រៅថែមទៀតទំនាក់ទំនងទ្វេភាគិ ជាមួយបណ្ដាដៃគូនៅទ្វីបទាំងពីរ  ជួយឧបត្ថម្ភ​យ៉ាងសកម្ម ចំពោះការអនុវត្តគោលនយោបាយកិច្ចការបរទេស របស់​បក្ស ​និងរដ្ឋវៀតណាម។ ផ្អែកទៅលើស្មារតីនោះ គណះប្រតិភូវៀតណាម ដឹកនាំដោយ​នាយក​រដ្ឋមន្ត្រី Nguyen Tan Dung ដែលចូលរួមសន្និសីទ ASEM ៩ លើកនេះ នៅឡាវ នឹងបន្ត សម្ដែង​ច្បាស់នូវតួ​នាទីជាសមាជិកសកម្ម និងមានការទទួលខុខត្រូវ របស់វៀតណាម​។ វៀតណាមនឹងបន្តខំប្រឹងប្រែង​ រួម​ជា​មួយ​សមាជិកនានា លើកឡើងការផ្តួចផ្តើមគំនិតថ្មី ​សំដៅ មានការរួមវិភាគទានជាក់ស្ដែង ក្នុងជោគជ័យនៃសន្និសីទ លើកកំពស់តួនាទីរបស់ អាស៊ាន និងរួមចំណែក ​ជំរុញទំនាក់ទំនង ដៃគូ អាស៊ី -អឺរ៉ូប អភិវឌ្ឍន៍ដោយឥតឈប់ឈរ  រស់រវើក​ជាក់ស្ដែង និងមានប្រសិទ្ធភាពជាងទៀត៕  ​