វៀតណាមកំណត់ទីតាំងសេដ្ឋកិច្ចសមុទ្រតាមទិសបៃតងប្រកបដោយចីរភាព
15/12/2025 08:46
(VOVWORLD) - ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រតាមទិសបៃតង និងប្រកបដោយចីរភាព គឺជាទិសដៅដ៏ធំនិងខ្ជាប់ខ្ជួនរបស់វៀតណាម ក្នុងដំណាក់កាលបច្ចុប្បន្ន សំដៅទាញយកសក្តានុពលនៃសមុទ្រប្រកបដោយប្រសិទ្ធភាព ខណៈពេលដែលការពារបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី ក៏ដូចជា ធានាជីវភាពរស់នៅរយៈពេលវែងសម្រាប់មនុស្សជំនាន់ក្រោយ។ វៀតណាមកំពុងរៀបចំសម្រាប់មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដោយយកការផ្លាស់ប្តូរ ឌីជីថល និងការផ្លាស់ប្តូរបៃតងជាគោលដៅចម្បង។ នៅក្នុងយុទ្ធសាស្ត្ររួមនេះ ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្របៃតង និងប្រកបដោយចីរភាព គឺជាជម្រើសយុទ្ធសាស្ត្រ ដែលមានចក្ខុវិស័យរយៈពេលវែង។

ទិដ្ឋភាពនៃវេទិកាអភិវឌ្ឍន៍ប្រកបដោយចីរភាពសេដ្ឋកិច្ចសមុទ្រវៀតណាមឆ្នាំ ២០២៥ (រូបថត៖ nhandan.vn) វៀតណាមគឺជាប្រទេសសមុទ្រ ដែលមានមាត់សមុទ្រជាង ៣.០០០ គីឡូ ម៉ែត្រ តំបន់សេដ្ឋកិច្ចផ្តាច់មុខដ៏ធំទូលាយ និងកោះរាប់ពាន់គ្រប់ទំហំ។ សមុទ្រមិនត្រឹមតែជាកន្លែងសម្រាប់ការរស់រានមានជីវិត និងជាខ្សែការពារយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិផងដែរ។
TAG
VOV/VOVworld/វៀតណាម/កំណត់/ទីតាំង/សេដ្ឋកិច្ចសមុទ្រ/ទិសបៃតង/ចីរភាព
Related
More








