VOV WorldVOV World
វៀតណាមម្ចាស់ការលើសមរភូមិឃោសនាផ្សព្វផ្សាយព័ត៌មានបរទេស។
10/04/2013 09:42
VOV-ដើម្បីមិត្តភ័ក្កអន្តរជាតិ ជនវៀតណាមនៅ ឯបរទេសយល់ត្រឹមត្រូវ​អំពី​វៀតណាមនោះ ការងារ ផ្សព្វផ្សាយព័ត៌មានបរទេសជាងពេលណាៗទាំងអស់ ត្រូវបាន​អនុវត្តដោយគំនិតខ្លាំងក្លាម្ចាស់ការជាងទៀត។ វិធានការមួយក្នុងចំណោមវិធានការនៅគឺ​បង្កើន​កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងវិស័យឃោសនា។​នេះក៏ជាខ្លឹមសារសំខាន់​ក្នុងកិច្ចប្រជុំគណៈកម្មាធិការ បញ្ជាការងារឃោសនាផ្សព្វផ្សាយព័ត៌មានបរទេសដោយគណៈ​កម្មាធិការ ឃោសនាអប់រំមជ្ឈឹមធ្វើអធិបតីនាថ្ងៃទី៩មេសានៅទីក្រុងហាណូយ។
វៀតណាមម្ចាស់ការលើសមរភូមិឃោសនាផ្សព្វផ្សាយព័ត៌មានបរទេស។
        VOV-ក្នុងដំណើរការកសាងនិងការពារមាតុប្រទេសរបស់ប្រជាជន​​វៀតណាម បណ្ដាអានុភាពអមិត្តបាននិងកំពុងអនុវត្តបំរែបំរួលដោយសន្តិភាព​ភាវូបនីយកម្ម មិនត្រឹមតែសំដៅបំបែកបំបាក់ផែនមហាសាមគ្គីប្រជាជាតិប៉ុណ្ណោះ​ទេថែមទាំង សំដៅនិយាយអាក្រកនិងបន្ទាបឥទ្ធិពលរបស់វៀតណាមចំពោះមិត្តភ័ក្កអន្តរជាតិ ទៀតផង។ ដើម្បីជួយឲ្យមិត្តភ័ក្កអន្តរជាតិប្រជាជនលើពិភពលោកនិងជនវៀត​ ណាម​នៅឯបរទេសយល់យ៉ាងពេញលេញនិងត្រឹមត្រូវជាងអំពីវៀតណាម ក្នុង រយៈ​ពេលកន្លងទៅទន្ទឹមនឹងរាល់វិធានការអភិវឌ្ឍន៍កំលាំងព័ត៌មានបរទេសផង ពហុបែបភាវូបនីយកម្មនិងបើកទូលាយកាណាល់បញ្ជូនព័ត៌មាន ការងារឃោសនា ផ្សព្វផ្សាយ​ព័ត៌មាន​​បរទេសរបស់វៀតណាមត្រូវបានវិនិយោគលើកកំពស់គុណ ភាពដោយឥតឈប់ឈរ​។ វិធានការសំខាន់មួយគឺបើកទូលាយកិច្ចសហប្រតិបត្តិ ការ​អន្តរជាតិក្នុងវិស័យសារព័ត៌មាន។ តាមលោក Tran Dac Loi អនុប្រធានគណៈ​កម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សថា​៖         “បទពិសោធន៍ក្នុងរយៈពេលកន្លងទៅបានសឲ្យឃើញថា​ បណ្ដាអ្នកយក​ ព័ត៌មានបរទេស ក្រោយពេលបានមកវៀតណាមនោះ ​បានមានការយល់ដឹង ​គ្រប់គ្រាន់ជាង។ ពីនោះគេមានរបៀបមើលត្រឹមត្រូវជាងអំពីស្ថានភាពនៅ​វៀត​ ណាម។ ដោយឈរលើមូលដ្ឋាននោះគេមានការឆ្លុះបញ្ចាំងអំពីស្ថានភាពនៅ​ វៀត​ណាមប្រកបដោយបរានុម័ត។ ដូច្នេះការបើកទូលាយបង្កើនកិច្ច សហប្រតិបត្តិការសារព័ត៌មាន​អញ្ចើញអ្នកយកព័ត៌មានបរទេសមកទស្សនា វៀតណាមដើម្បីស្វែងយល់អំពីវៀតណាមចែករំលែកព័ត៌មានជាមួយគេជា វិធានការចាំបាច់និងមានប្រសិទ្ធភាពមួយដើម្បី​ជួយឲ្យប្រជាជនលើពិភពលោក យល់គ្រប់គ្រាន់ជាងអំពីទឹកដីវៀតណាម។” កិច្ចប្រជុំគណៈកម្មាធិការបញ្ជាការងារឃោសនាផ្សព្វផ្សាយព័ត៌មានបរទេសដោយគណៈកម្មាធិការ ឃោសនាអប់រំមជ្ឈឹមធ្វើអធិបតី         តាមការស្ថិតិជាមធ្យមរៀងរាល់ឆ្នាំ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយបាន​អញ្ចើញ​គណៈប្រតិភូអ្នកកាសែតអន្តរជាតិប្រមាណ៦ក្រុមមកធ្វើការនិងសរសេរអត្ថបទ ជាក់ស្ដែងនៅវៀតណាម។​ សកម្មភាពនេះមានអត្ថន័យក្នុងការបង្កើនការយល់ ដឹងរបស់​មិត្តភ័ក្កអន្តរជាតិអំពីទឹកដីមនុស្សវៀតណាមនិងស្ថានភាពជាក់ស្ដែងកំពុង ប្រព្រឹត្តទៅនៅវៀតណាម។ លើកឧទាហរណ៍ជាក់ស្ដែង លោក Nguyen Duc Loi អគ្គនាយកទីភ្នាក់ងារសារព័ត៌មានវៀតណាមបានឲ្យដឹងថា៖         “ឧទាហរណ៍ដូចជាគណៈប្រតិភូអ្នកកាសែតរបស់កាសែតអេលិចត្រូនិក Huanqiu របស់ចិន ក្រោយពេលបានស្វែងយល់ស្ថានភាពជាក់ស្ដែងនៅ​វៀត​ណាម​ផ្លាស់ប្តូរយោបល់ជាមួយស្ថាប័នសារព័ត៌មានរបស់វៀតណាមនោះ ព័ត៌មានមាន ចរិតលក្ខណៈអមិត្តចំពោះវៀតណាមលើកាសែតនេះក៏បាន​ថយចុះជាច្រើន។” លោក Nguyen Duc Loi អគ្គនាយកទីភ្នាក់ងារសារព័ត៌មានវៀតណាម         ឧទាហរណ៍មួយទៀតគឺនៅកម្ពុជា​កាសែតប្រឆាំងជាច្រើនបានផ្សាយ​អត្ថបទ​ខ្វះសុឆន្ទះអំពីវៀតណាម។​ ប៉ុន្តែក្រោយពេលគណៈប្រតិភូអ្នកកាសែតកម្ពុជាត្រូវ​បានអញ្ចើញមកវៀតណាម ត្រឹមតែក្នុងរយៈពេលដ៏ខ្លី អត្ថបទកាសែតរាប់​រយបាន​ឆ្លុះបញ្ចាំងដ៏ត្រឹមត្រូវជាងអំពីស្ថានភាពជាក់ស្ដែងនៅវៀតណាមត្រូវបានចុះផ្សាយ លើកាសែតកម្ពុជា។         ទន្ទឹមនឹងការបង្កើនព័ត៌មានកិច្ចការបរទេសតាមរយៈកិច្ចសហប្រតិបត្តិការ​អន្តរជាតិក្នុងវិស័យសារព័ត៌មាន កិច្ចការប្រជាជនក៏ជាកាណាល់មួយត្រូវបាន​ អាទិភាព។​ ជាមួយតួនាទីជាកន្លែងអនុវត្តសកម្មភាពកិច្ចការប្រជាជន ប្រធាន​ សម្ព័ន្ធ​បណ្ដាអង្គការមិត្តភាពវៀតណាម Vu Xuan Hong បានអះអាងថា៖          “ភារកិច្ចរបស់យើងខ្ញុំនៅតែបន្តធ្វើយ៉ាងម៉េចដើម្បីប្រជាជនពិភពលោក យល់ដឹងអំពីវៀតណាមជាង។ ធ្វើយ៉ាងម៉េចដើម្បីបំផុសជម្រៅអំពីវប្បធម៍ ប្រពៃណីរាល់​ប្រការល្អរបស់វៀតណាមនិងប្រការដែលយើងកំពុងជួបការ លំបាកដើម្បីមិត្តភ័ក្ក​យល់អំពីយើង លើមូលដ្ឋាននោះចែករំលែកគាំទ្រវៀត ណាមក្នុងបុព្វហេតុ​ឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មប្រទេសជាតិ។” ប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម Vu Xuan Hong         តម្លាភាពព័ត៌មានគឺជាវិធានការមានប្រសិទ្ធភាពក្នុងការតស៊ូមតិប្រជាជន ឆ្លៀតយកការគាំទ្រនិងស្រុះចិត្តគំនិតរបស់ប្រជាជនពិភពលោកចំពោះបុព្វហេតុ​យុត្តិធម៍របស់វៀតណាម។​ ការបង្កើនជំរុញឃោសនាផ្សព្វផ្សាយព័ត៌មាន បរទេសនឹងធ្វើឲ្យ​អានុភាពអមិត្តមិនអាចប្រឆាំងបំបែកបំបាក់ផែនមហាសាមគ្គី ប្រជាជាតិ។ នេះនឹងជា​ការងារយូអង្វែងបន្តបន្ទាប់ដែលវៀតណាមកំពុងអនុវត្ត យ៉ាងដាច់ខាត៕