VOV WorldVOV World
វៀតណាមនិងគុយបាពង្រឹងទំនាក់ទំនងប្រពៃណីពិសេស
12/06/2017 08:18
(VOVWORLD) -ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃរដ្ឋអំណាចប្រជាជនសាធារណរដ្ឋគុយបាដឹក នាំដោយប្រធានរដ្ឋសភា លោក Esteban Lazo Hernandez បានចាប់ផ្តើមដំណើរ ទស្សនកិច្ចជាផ្លូវការនៅវៀតណាម ពីថ្ងៃទី១១ដល់ថ្ងៃទី១៨មិថុនាឆ្នាំ២០១៧។ ដំណើរទស្សនកិច្ចនេះបានបង្ហាញនូវការគោរពនិងបំណងប្រាថ្នា ពង្រឹងនិងពង្រីក ទំនាក់ទំនងប្រពៃណីពិសេស សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុង ជ្រោយរវាងបក្ស រដ្ឋនិងប្រជា ជននៃប្រទេសទាំងពីរវៀតណាម-គុយបា។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងប្រធានរដ្ឋសភាគុយបា លោក  Esteban Lazo Hernández (រូបថតៈ Trọng Đức - TTXVN) ទំនាក់ទំនងរវាងវៀតណាមនិងគុយបាត្រូវបានកសាងនិងពូនជ្រុំពីចំណង សាមគ្គីភាព មិត្តភាពនិងការគាំទ្រគ្នាទៅវិញទៅមក ដែលបានឆ្លងកាត់ឧបសគ្គជា ច្រើន នឹងក្លាយទៅជាទ្រពសម្បត្តិមិនអាចកាត់ថ្លៃបាននិងជាប្រភពលើកទឹកចិត្ត យ៉ាងធំធេងសម្រាប់បុព្វហេតុបដិវត្តន៍នៅវៀតណាម។        

More