វៀតណាមបង្កើនការងារបង្ការប្រឆាំងអំពើពុករលួយ
21/07/2017 11:39
(VOVWORLD) -នារយៈពេលថ្មីៗនេះ គណៈកម្មការត្រួតពិនិត្យមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម បានដាក់ចេញនូវការសន្និដ្ឋានជាច្រើនទាក់ទិនដល់ការងារបង្ការប្រឆាំងអំពើពុក រលួយរួមទាំងអះអាងថា គ្មានតំបន់ ហាមឃាតក្នុងការងារបង្ការប្រឆាំងអំពើពុករលួយនៅវៀតណាមឡើយ។ ជាក់ស្តែងគឺ ការងារបង្ការប្រឆាំងអំពើពុករលួយកំពុង បានជម្រុញយ៉ាងខ្លាំងក្លាដែរ។
ទិដ្ឋភាពនៃជំនួបធ្វើការរវាងក្រុមការងាររបស់គណៈកម្មការមជ្ឈឹម ទទួលបន្ទុកការងារបង្ការប្រឆាំងអំពើពុករលួយជាមួយខេត្ត Ha Nam (រូបថតៈ VOV) នាប៉ុន្មានថ្ងៃនេះ ក្រុមការងារចំនួន៨ក្រុមរបស់គណៈកម្មាធិការបញ្ជាណែនាំ មជ្ឈឹម ទទួលបន្ទុកអំពីការងារបង្ការប្រឆាំងអំពើពុករលួយកំពុងអនុវត្តការត្រួតពិនិត្យ ឃ្លាំមើលការងារអធិការកិច្ច ស៊ើបអង្កេត និងជំរុំជំរះបទល្មើសពុករលួយនៅតំបន់ ទាំង២០និងក្រសួងស្ថាប័ននានាទូទាំងប្រទេស សំដៅលើកកំពស់ប្រសិទ្ធិភាពការងាររកឃើញនិងធ្វើចំណាត់ការអំពើពុករលួយនាពេលខាងមុខ។
Related
More








