វៀតណាមបង្កើនតួនាទីនិងឋានៈរបស់ខ្លួននៅក្នុងប្លុក APEC
16/11/2018 09:01
(VOVWORLD) - នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc នឹង អញ្ជើញចូលរួមកិច្ចប្រជុំកំពូលវេទិកាសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី២៦ ក្នុងរយៈពេល២ថ្ងៃពោលគឺថ្ងៃទី២៦និងថ្ងៃទី២៧ ខែវិច្ឆិកា នៅ ប្រទេសប៉ាពួញូហ្គីណេ។ នៅកិច្ចប្រជុំលើកនេះ វៀតណាមនឹងបន្តពង្រីកនូវលទ្ធ ផលសំខាន់ៗដែលទទួលបានក្នុងឆ្នាំ APEC ២០១៧ ជាពិសេសគឺការកសាងចក្ខុ វិស័យ APEC ក្រោយឆ្នាំ២០២០ ក៏ដូចជារួមចំណែកយ៉ាងសកម្មចំពោះការយក ចិត្តទុកដាក់រួមនានារបស់ APEC ផងដែរ។
ឆ្នាំ APEC ២០១៨ ជាមួយប្រធានបទ “ឆ្លៀតយកឱកាសនៃកំណើនគ្របដណ្ដប់ ពង្រីកអនាគតឌីជីថល់” ដែលផ្តោតទៅលើអាទិភាពទាំង៣រួមមាន៖ បង្កើនការទាក់ទងគ្នានិងជំរុញការតភ្ជាប់ខាងផ្នែកសេដ្ឋកិច្ចក្នុងតំបន់ ជំរុញកំណើនគ្របដណ្ដប់ប្រកបដោយចីរភាព និងជំរុញកំណើនគ្របដណ្ដប់តាមរយៈកំណែទម្រង់រចនាសម្ព័ន្ធ។ ឆ្នាំ APEC ២០១៨ មានអត្ថន័យដ៏សំខាន់ចំពោះប្លុក APEC សំដៅបន្តជំរុញកិច្ចសហប្រតិបតិ្តការនិងការតភ្ជាប់ខាងផ្នែកសេដ្ឋកិច្ចក្នុងតំបន់និងលើទូទាំងពិភពលោក ហើយឆ្ពោះទៅការរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ទិវាបង្កើតវេទិកានេះនាឆ្នាំ២០១៩។ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh
Related








