វៀតណាមបន្តជំរុញការអភិវឌ្ឍនិរន្តរភាពទន្លេមេគង្គ
04/04/2018 08:04
(VOVWORLD) - សន្និសីទជាន់ខ្ពស់គណៈកម្មការទន្លេមេគង្គលើកទី ៣ (MRC-៣) ប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ៤ និងទី ៥ មេសា នៅទីក្រុង សៀម រាប កម្ពុជា។ គណៈប្រតិភូវៀតណាមដឹកនាំដោយនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc រួមជាមួយបណ្ដាថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកគណៈកម្មការ នានា ប្រទេសជាដៃគូសន្ទនាចំនួន ២ ដៃគូអភិវឌ្ឍន៍ មជ្ឈដ្ឋានអ្នកធ្វើហិរញ្ញវប្បទានបណ្តាអង្គការអន្តរជាតិបានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ។ គោលដៅជាគោលនៃសន្និសីទលើកនេះជាបង្កើនការខំប្រឹងប្រែងរួមនិងទំនាក់ទំនងដៃគូសំដៅទទួលឲ្យបានបណ្ដាគោលដៅអភិវឌ្ឍន៍និរន្តរភាពរបស់ អ.ស.ប. ក្នុងនោះ ផ្តោតសំខាន់ទៅលើគោលដៅសម្របសម្រួលការងារគ្រប់គ្រងប្រភពធនធានទឹកប្រកបដោយនិរន្តរភាព។
វៀតណាមបន្តជំរុញការអភិវឌ្ឍនិរន្តរភាពទន្លេមេគង្គ បន្តសន្និសីទជាន់ខ្ពស់លើកទី ២ ដែលត្រូវបានរៀបចំឡើងនៅទីក្រុង ហូជីមិញ (ភាគខាងត្បូងវៀតណាម) កាលពីឆ្នាំ ២០១៤ នោះ សន្និសីទលើកនេះនឹងបន្តឆ្លុះបញ្ចាំងសុឆ័ន្ទៈនិងកិច្ចសន្យានយោបាយនៃមជ្ឈដ្ឋានថ្នាក់ដឹកនាំបណ្ដាប្រទេសជាសមាជិក MRC ក្នុងកិច្ចសហប្រតិបត្តិការជំនះពុះពារលើការលំបាកសាកល្បងឆ្ពោះទៅការអភិវឌ្ឍអាងទន្លេមេគង្គនិរន្តរភាព។
Related
More








