វៀតណាមបន្តអះអាងនូវតួនាទីជាសមាជិកយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការមេគង្គ - ជប៉ុន
08/10/2018 08:13
(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសហប្រតិបត្តិការមេគង្គ-ជប៉ុនលើកទី១០ និងបំពេញទស្សនកិច្ចនៅជប៉ុនចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១០ ខែតុលា។ នេះគឺជាព្រឹត្តិសំខាន់ ដោយមានក្ដីសង្ឈឹមថា នឹងបង្កើតសញ្ញាសម្គាល់ថ្មីក្នុងយន្តការសហប្រតិបត្តិការមេគង្គ-ជប៉ុន និងគោលបំណងចង់ដើរតួនាទីយ៉ាងសកម្មក្នុងយន្តការសហប្រតិបត្តិការនេះ ក៏ដូចជាអភិវឌ្ឍភាពភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ជប៉ុនឡើងកំពស់ថ្មីមួយ។
នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe និងនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc កិច្ចប្រជុំកំពូលសហប្រតិបត្តិការមេគង្គ-ជប៉ុនលើកនេះបានគួសសញ្ញា ១០ឆ្នាំ ក្នុងការបង្កើត និងអភិវឌ្ឍន៍យន្តការសហប្រតិបត្តិការមេគង្គ-ជប៉ុន និង ៣ ឆ្នាំ អនុវត្តន៍យុទ្ធសាស្ត្រទីក្រុងតូក្យូ ជាមួយនឹងលទ្ធផលដ៏លេចធ្លោលើគ្រប់វិស័យ កសាងហេដ្ឋារចនាសម្ព័ន្ធ កិច្ចការពារបរិស្ថាន ទប់ទល់នឹងគ្រោះធម្មជាតិ និងបម្រែបម្រួលអាកាសធាតុជាដើម។
Related








