VOV WorldVOV World
វៀតណាមតស៊ូការពារផលប្រយោជន៍ជាតិដោយសន្តិវិធី
26/08/2019 11:45
(VOVWORLD) -ដោយមានសកម្មភាពលើដីជាក់ស្ដែងនៅលើថ្មប៉ប្រះ ទឹក Vanguard Bank ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ ចិនបានរំលោភបំពានលើរាល់បទបញ្ញត្តិនៃ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ដោយរំលោភលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងសិទ្ធិយុត្តាធិការរបស់របស់វៀតណាមនៅដែនសមុទ្រនេះ។
 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang នាបច្ចុប្បន្ននេះ វៀតណាមបានជ្រើសរើសយកការតស៊ូការពារផលប្រយោជន៍ជាតិដោយសន្តិវិធី។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា៖ “ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ ក្រុមនាវាស្រាវជ្រាវ Haiyang 8 របស់ចិនមានអំពើរំលោភបំពានលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម នៅភាគខាងត្បូងនៃសមុទ្រខាងកើត។ នេះគឺជាដែនសមុទ្ររបស់វៀតណាមទាំងស្រុង ដោយបានកំណត់ ស្របតាមបទប្បញ្ញត្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ ដែលវៀតណាម និងចិនសុទ្ធតែជាប្រទេសហត្ថលេខី។ វៀតណាមបានទាក់ទងជាមួយភាគីចិនជាច្រើនលើកច្រើនសារតាមរយៈការទូត ដោយសំណូមពរ អោយចិន បញ្ឈប់ភ្លាមមួយរំពេចនូវទង្វើខុសច្បាប់ ដកនាវាទាំងអស់ចេញពី ដែនសមុទ្ររបស់វៀតណាម ព្រមទាំងគោរពសិទ្ធិអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការរបស់វៀតណាម ដើម្បីទំនាក់ទំនងទ្វេភាគី និងស្ថិរភាព សុខសន្តិភាពក្នុងតំបន់។ ”