VOV WorldVOV World
2015 ជាឆ្នាំមានរបត់សំខាន់ក្នុងទំនាក់ទំនងវៀតណាម-អាមេរិក
04/01/2015 08:19
(VOV)_នាថ្ងៃទី៣ មករា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh បានឆ្លើយសម្ភាសន៍បណ្ដាទីភ្នាក់ងារ​សារព័ត៍មាន​វៀតណាម ស្ដីពីទំនាក់ទំនងវៀតណាម-អាមេរិក ក្នុងរយៈ​ពេល​កន្លងទៅ និងបណ្ដាអាទិភាពក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ​ក្នុងឆ្នាំ ២០១៥។
2015 ជាឆ្នាំមានរបត់សំខាន់ក្នុងទំនាក់ទំនងវៀតណាម-អាមេរិក
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh (VOV)_នាថ្ងៃទី៣ មករា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham  Quang Vinh បានឆ្លើយសម្ភាសន៍បណ្ដាទីភ្នាក់ងារ​សារព័ត៍មាន​វៀតណាម ស្ដីពីទំនាក់ទំនងវៀតណាម-អាមេរិក ក្នុងរយៈ​ពេល​កន្លងទៅ និងបណ្ដាអាទិភាពក្នុងទំនាក់ទំនង រវាងប្រទេសទាំងពីរ​ក្នុងឆ្នាំ ២០១៥។           ស្ដីពីបណ្ដាលទ្ធផលលេចធ្លោបំផុតក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេល កន្លងទៅ ឯកអគ្គរដ្ឋទូត​ Pham Quang Vinh បានចាត់ទុកថា៖​ ទំនាក់ទំនងដៃគូលើគ្រប់ វិស័យ​ដែលបានបង្កើតឡើងក្នុងដំណើរ​បំពេញ​ទស្សនកិច្ចនៅអាមេរិកនាខែកក្កដា  ឆ្នាំ ២០១៣ របស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ជារបត់សដ៏សែនសំ ខាន់ កំណត់​ទិសដៅ​សំរាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ វាយតំលៃអំពីឆ្នាំ២០១៤  លោក ​Pham Quang Vinh បានលើកច្បាស់ថា៖ ជាង១ឆ្នាំកន្លងទៅ ភាគីទាំងពីរ​បាន ដាក់អោយដំណើការនិងលាតត្រដាងអនុវត្តសកម្មនៅវិស័យអាទិភាពចំនួន៩ ដែល បាននាំចេញនៅក្នុងក្របខ័ណ្ឌទំនាក់ទំនងដៃគូលើគ្រប់​វិស័យ។ លទ្ធផលទាំងនេះ បានអត្ថន័យជាច្រើន និងរួមចំណែកជំរុញខ្លាំងការអភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀត ណាមនិងអាមេរិក។           ឯកអគ្គរដ្ឋទូត​ លោក Pham Quang Vinh បានលើកច្បាស់ថា៖​ទំនាក់ទំនងសេដ្ឋ កិច្ចបន្តជាចំណុចពន្លឺក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ អាមេរិកបន្តជា ដៃគូសេដ្ឋកិច្ច និងទីផ្សារនាំចេញជួរមុខរបស់វៀតណាម។ ពិសេស តំលៃប្រាក់ពាណិជ្ជ កម្មនាំចេញរវាងប្រទេសទាំងពីរ ​ទទួឡបាន ៣៥-៣៦ ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០១៤ ។ ​អាមេរិក​ជា​វិនិយោគិនបរទេសធំទី៧ នៅវៀតនាម ដោយមានគំរោងការណ៍ ចំនួន​៧០០គំរោង និងមានទុនសរុបចំនួន១០,៧ពាន់លានដុល្លារអាមេរិក។​ឯកអគ្គរដ្ឋ ទូតក៏បានអៅយដឹងថែមទៀតថា៖ កិច្ចសហប្រតិបត្តិការខាង​អប់រំ ផ្លាស់ប្តូរប្រជាជន បន្តបានបើកទូលាយ។ កិច្ចសហប្រតិបត្តិការសន្តិ​សុខ ការពារប្រទេសបន្តបានជំរុញខ្លាំង។           ស្ដីពីបណ្ដាគោលដៅ និងអាទិភាពក្នុងទំនាក់ទំនងរវាងប្រទេសទាំង​ពីរ ឯកអគ្គ រដ្ឋទូត​ Pham Quang Vinh បានអោយដឹងថា៖ឆ្នាំ ​២០១៥ ​ជាឆ្នាំមានអត្ថន័យដ៏សែនសំ ខាន់ មានចរិតលក្ខណះសំខាន់ក្នុងទំនាក់​ទំនងរវាងវៀតណាមនិងអាមេរិក និងជាឆ្នាំ រំលឹកខួបអនុស្សាវរីយ៍លើកទី​២០នៃទិវាបង្កើតទំនាក់ទំនងការទូត។ ហើយនេះក៏គឺជា ឱកាសដើម្បីជំរុញខ្លាំងថែមទឿតទំនាក់ទំនងរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ របស់ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីសន្តិភាព សន្តិសុខ ភាពសម្បូរធូធារនៅក្នុង តំបន់និងពិភពលោក៕