VOV WorldVOV World
ADB បានជួយឧបត្ថម្ភវៀតណាមដោះស្រាយបញ្ហាចរាចរនគរ។
05/07/2013 08:30
VOV-ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងរដ្ឋាភិបាលវៀតណាមទើបនឹងបាន​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្ចីទុនមួយ មានតំលៃប្រមាណ៥រយលានដុល្លារ​អាមេរិកសំរាប់កញ្ចប់ទី២ នៃកម្មវិធីវិនិយោគខ្សែដឹកជញ្ជូនភ្ញៀវបរិមាណធំល្បឿន​លឿនក្នុងនគរទីក្រុងហូជីមិញ​ខ្សែ Metro ទី២ (MRT2) ដើម្បីដោះស្រាយដំរៅ​ការ​យូរ​អង្វែងអំពីចរាចរនគរនៅទីក្រុងសស្រាក់សស្រាំបំផុតរបស់វៀតណាម។
ADB បានជួយឧបត្ថម្ភវៀតណាមដោះស្រាយបញ្ហាចរាចរនគរ។
ADB បានជួយឧបត្ថម្ភវៀតណាមដោះស្រាយបញ្ហាចរាចរនគរ។ (giaothongvantai.com.vn)         VOV-ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងរដ្ឋាភិបាលវៀតណាមទើបនឹងបាន​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្ចីទុនមួយ មានតំលៃប្រមាណ៥រយលានដុល្លារ​អាមេរិកសំរាប់កញ្ចប់ទី២ នៃកម្មវិធីវិនិយោគខ្សែដឹកជញ្ជូនភ្ញៀវបរិមាណធំល្បឿន​លឿនក្នុងនគរទីក្រុងហូជីមិញ​ខ្សែ Metro ទី២ (MRT2) ដើម្បីដោះស្រាយដំរៅ​ការ​ យូរ​អង្វែងអំពីចរាចរនគរនៅទីក្រុងសស្រាក់សស្រាំបំផុតរបស់វៀតណាម។ ថ្លែង មតិនៅ​ពិធី​ចុះហត្ថលេខា នាយក ADB Tomoyuki Kimura បានសង្កត់ធ្ងន់ថា ADB សន្យានឹង​ជួយឧបត្ថម្ភឲ្យការខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមដើម្បីអភិវឌ្ឍន៍ ហេដ្ឋាន​រចនាសម្ព័ន្ធគមនាគមន៍ឲ្យសមស្របសំដៅធានាបន្តកំណើននិងអភិវឌ្ឍន៍ ចីរភាព​របស់ប្រទេសជាតិនិយាយរួមក៏ដូចជារបស់ទីក្រុងហូជីមិញនិយាយដោយ ឡែក។ គំរោងការ MRT នឹងនាំវៀតណាមក្លាយទៅជាប្រទេសមួយក្នុងចំណោម​ ប្រទេស​នាំមុខដំបន់ក្នុងបញ្ហាដោះស្រាយដោយម្ចាស់ការបញ្ហាការប្រែប្រួល អាកាសធាតុ​តាមរយៈការអនុវត្តបណ្ដាមធ្យោបាយចរាចរបញ្ចេញ​ Carbon តិច៕