ADBបន្តជួយឧបត្ថម្ភវៀតណាមក្នុងវិស័យសុខាភិបាល
05/07/2013 11:38
ជារៀងរាល់ឆ្នាំ ADB បានលៃទុកទឹកប្រាក់ចំនួន ៤០លានដុល្លារអាមេរិកសំរាប់ផ្នែកសុខាភិបាលវៀតណាម។

(VOV)_អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមលោក Le Quang Cuong និង នាយក ធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) ប្រចាំនៅវៀតណាម លោក Tomyuki Kimura បានធ្វើអធិបតីកិច្ចប្រជុំ ក្រុមដៃគូសុខាភិបាល ( HPG) ត្រីមាសទី២ ឆ្នាំ២០១៣ ដែលប្រព្រឹត្តទៅ នាថ្ងៃទី ៥ កក្កដា នៅទីក្រុងហាណូយ។ នាយក ធនាគារពិភពលោក (ADB) ប្រចាំនៅវៀតណាម លោក Tomyuki Kimura បានកត់សម្គាល់នូវរាល់សមិទ្ធិផលដែលផ្នែកសុខាភិបាលវៀតណាមដណ្ដើមបាន ក្នុងរយះ ពេលកន្លងទៅ។ លោក Tomyuki Kimura បានអោយដឹថា÷ ADB នឹង បន្តជួយឧបត្ថម្ភការកំណែទម្រង់ និងអភិវឌ្ឍណ៍របស់វៀតណាម ក្នុងរយះពេល ប៉ុន្មានឆ្នាំជាបន្ត។ ជារៀងរាល់ឆ្នាំ ADB បានលៃទុកទឹកប្រាក់ចំនួន ៤០លានដុល្លារ អាមេរិកសំរាប់ផ្នែកសុខាភិបាលវៀតណាម។ នាយក ADB ប្រចាំនៅវៀតណាម ក៏បានអះអាងថា÷កិច្ចប្រជុំ HPG ជាឱកាសដើម្បីបណ្ដាដំណាងពិភាក្សា រាល់បញ្ហា គោលនយោបាយ ចំពោះការសម្របសម្រួលការជួយឧបត្ថម្ភផ្នែកសុខាភិបាល៕
Related






