AIPA រួមដំណើរនិងប្រគៀកស្មារជាមួយអាស៊ានក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ ១៩
23/08/2021 06:00
(VOVWORLD) - កិច្ចប្រជុំមហាសន្និបាតអន្តរសភាលើកទី ៤២ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (AIPA-42) បានបើកដំណើរការតាមប្រព័ន្ធវីដេអូនៅព្រឹកថ្ងៃទី ២៣ ខែសីហានេះ។

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមដឹកនាំដោយប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចូលរួមមហាសន្និបាតអន្តរសភាលើកទី ៤២ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (AIPA-42) តាមប្រព័ន្ធវីដេអូ (រូបថត៖ sggp.org.vn) គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដឹកនាំដោយប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមមហាសន្និបាត តាមការអញ្ជើញរបស់ប្រធាន AIPA-ប្រធានក្រុមប្រឹក្សានីតិប្បញ្ញត្តិព្រុយណេ លោក Darussalam Pehin Dato Abdul Rahman Taib។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc មានសារស្វាគមន៍មហាសន្និបាត AIPA-42 ផងដែរ។ ប្រធានបទនៃមហាសន្និបាត AIPA-42 នេះគឺ “ជំរុញកិច្ចសហប្រតិបត្តិការសភាលើបរិយាប័ន្ន ឌីជីថល ឆ្ពោះទៅសហគមន៍អាស៊ានឆ្នាំ ២០២៥”។ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោក Tran Thanh Man បានឲ្យដឹងថា៖
Related
More




