ពាណិជ្ជកម្មអេលិចត្រូនិកជាបរិយាកាសអាជីវកម្មងាយស្រួលសំរាប់អង្គភាពអាជីវកម្មមធ្យមនិងតូច
29/07/2015 07:16
Vovworld-ពាណិជ្ជកម្មអេលិចត្រូនិកជាបរិយាកាស អាជីវកម្មងាយស្រួលសំរាប់អង្គភាពអាជីវកម្មមធ្យមនិងតូច

ពាណិជ្ជកម្មអេលិចត្រូនិកជាបរិយាកាសអាជីវកម្មងាយស្រួលសំរាប់អង្គភាពអាជីវកម្មមធ្យមនិងតូច Vovworld-ពាណិជ្ជកម្មអេលិចត្រូនិកជាបរិយាកាសអាជីវកម្មងាយស្រួលសំរាប់ អង្គភាពអាជីវកម្មមធ្យមនិងតូច។ នោះជាមតិរបស់បណ្ឌិត Nguyen Dinh Chuc អនុប្រធានវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍និរន្តរភាពដំបន់ (សាលាសភាបណ្ឌិត វិទ្យាសាស្ត្រសង្គមវៀតណាម) នៅសិក្ខាសាលា ឥទ្ធិពលនៃអិនធឺណែតនិង ពាណិជ្ជកម្មអេលិចត្រូនិកចំពោះសកម្មភាពរបស់អង្គភាពអាជីវកម្មមធ្យមនិងតូច នារសៀលថ្ងៃទី២៨កក្កដានៅក្រុងហាណូយ។ បណ្ឌិត Nguyen Dinh Chuc បានចាត់ ទុកថា អិនធឺណែតនិងពាណិជ្ជកម្មអេលិចត្រូនិកបានជួយឧបត្ថម្ភក្រុមហ៊ុនមធ្យមនិង តូចកាត់បន្ថយចំណាយនិងបង្កើតទីលានលេងសមភាពបើកទូលាយក្របខ័ណ្ឌផ្សព្វ ផ្សាយបើកទូលាយព័ត៌មានទាក់ទងក្នុងនិងក្រៅក្រុមហ៊ុន។ តាមរយៈនោះអង្គភាព អាជីវកម្មបានជួយឧបត្ថម្ភទាក់ទងទីផ្សារអន្តរជាតិ កាត់បន្ថយតម្រូវការអ្នកកណ្ដាល ជាដើម។ គិតមកដល់ដំណាក់កាល២០១២-២០១៣ ហេដ្ឋានរចនាសម្ព័ន្ធទូរគមនាគមន៍ អិនធឺណែតនៅវៀតណាមបានបង្កើតនិងអភិវឌ្ឍន៍ដោយមានចំនួនកំព្យុទ័របានកើន ឡើង១១%ក្នុងមួយឆ្នាំ ដោយមានអ្នកប្រើប្រាស់អិនធឺណែតជាង៣០លាននាក់៕
Related
More




