VOV WorldVOV World
ពាណិជ្ជកម្មវៀតណាម-អាមេរិកកើនឡើង ៣០០ ដងក្នុងរយៈពេល ៣០ ឆ្នាំ
10/12/2025 10:51
(VOVWORLD) - វេទិកាពាណិជ្ជកម្មវៀតណាម-អាមេរិក ឆ្នាំ ២០២៥ ដែលមានប្រធានបទ "៣០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម - ជំនះពុះពារលើបញ្ហាប្រឈម ឈានចូលយុគសម័យថ្មី" បានធ្វើឡើងនាព្រឹកថ្ងៃទី ១០ ខែធ្នូ នៅទីក្រុងហូជីមិញ។
ពាណិជ្ជកម្មវៀតណាម-អាមេរិកកើនឡើង ៣០០ ដងក្នុងរយៈពេល ៣០ ឆ្នាំ
ការពិភាក្សាជាក្រុមស្តីពីគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងវេទិកានេះ។ (រូបថត៖ VOV) វេទិកានេះត្រូវបានរៀបចំឡើងដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម សហការជាមួយសភាពាណិជ្ជកម្មអាមេរិកប្រចាំវៀតណាម (AmCham) ក្នុងឱកាស រំលឹកខួបលើកទី ៣០ នៃការធ្វើប្រក្រតីទំនាក់ទំនងវៀតណាម-អាមេរិកឡើងវិញ (១៩៩៥-២០២៥) និងខួបលើកទី ២៥ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជ កម្មទ្វេភាគី (BTA) (២០០០-២០២៥)។ យោងតាមតួរលេខស្ថិតិដែលបានបង្ហាញនៅក្នុងវេទិកានេះ ៣០ ឆ្នាំក្រោយពី ប្រទេសទាំងពីរធ្វើឱ្យទំនាក់ទំនងមានប្រក្រតីភាពឡើងវិញ ពាណិជ្ជកម្មទ្វេភាគីសម្រេច បានកំណើនគួរឱ្យចាប់អារម្មណ៍ ពីកន្លះពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ១៩៩៤ ឡើង ដល់ជិត ១៥០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ពោលគឺកើនឡើងជិត ៣០០ ដង។ ក្នុងតួនាទីជាក្របខ័ណ្ឌសន្ទនាគោលនយោបាយដ៏សំខាន់មួយ វេទិកាពាណិជ្ជ កម្មវៀតណាម-អាមេរិក ឆ្នាំ២០២៥ រួមចំណែកដល់ការធ្វើឲ្យស៊ីជម្រៅនូវការយល់ ដឹងរួម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការយ៉ាងជាក់ស្ដែងរវាងភាគីពាក់ព័ន្ធ តាមនោះ ពង្រីកវិសាលភាពសម្រាប់កិច្ចសហប្រតិបត្តិការ និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការ អភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មវៀតណាម-អាមេរិកប្រកបដោយស្ថិរភាព ចីរភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកនៃ នៅក្នុងដំណាក់កាលបន្ទាប់៕
TAG
VOV/VOVworld/ពាណិជ្ជកម្ម/វៀតណាម/អាមេរិក/៣០០ដង/៣០ឆ្នាំ

More