Ben Tre កត់សម្កាល់នូវរាល់ការរួមវិភាគទានរបស់បណ្ដាអង្គការ សម្បុរសជនជប៉ុន
23/12/2013 09:25
(VOV)_នាថ្ងៃទី ២២ ធ្នូ ខេត្ត Ben Tre បានរៀបចំវេទិការំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងជប៉ុន។

ខេត្ត Ben Tre (internet) (VOV)_នាថ្ងៃទី ២២ ធ្នូ ខេត្ត Ben Tre បានរៀបចំវេទិការំលឹកខួបអនុស្សាវរីយ៍លើក ទី៤០ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងជប៉ុន។ ពិធីនេះត្រូវបានរៀបចំ ឡើងដើម្បីកត់សម្គាល់នូវរាល់ការរួមវិភាគទានរបស់បណ្ដាអង្គការ សកម្មជនសង្គម សម្បុរសធម៌ និងអង្គភាពអាជីវកម្មជប៉ុន ក្នុងរយះពេលកន្លងទៅ។ ចំពោះខេត្ត Ben Tre ទំនាក់ទំនងវៀតណាមនិងជប៉ុន ត្រូវបានគូសសញ្ញាសំខាន់ដោយបណ្ដាការជួយឧបត្ថម្ភដ៏ថ្លៃថ្លូ របស់អង្គការសម្បុរសធម៌ សង្គមជប៉ុនក្នុងរយះពេលច្រើនឆ្នាំកន្លងទៅ។ ក្នុងឱកាសនេះដែរ ខេត្ត Ben Tre បានប្រគល់ជូនប័ណ្ណសរសើរ ចំពោះបុគ្គល អង្គការ សម្បុរសធម៌សង្គមជប៉ុនជាច្រើន ដែលបានមានការរួមវិភាគ ជួយឧបត្ថម្ភប្រជាជន ខេត្ត Ben Tre៕
Related





