VOV WorldVOV World
ភាពទាល់ចក្ររវាងអ៊ីរ៉ង់និងក្រុមP5+1ត្រូវបានដោះស្រាយជាជំហានដំបូង
22/11/2013 11:41
(VOVworld)-ទោះបីជានៅមានការខ្វែងគំនិតជាច្រើន ក្តីប៉ុន្តែកិច្ចចរចារ រវាងអ៊ីរ៉ង់និងក្រុម P5+1
ភាពទាល់ចក្ររវាងអ៊ីរ៉ង់និងក្រុមP5+1ត្រូវបានដោះស្រាយជាជំហានដំបូង
ប្រធានក្រុមចរចារអ៊ីរ៉ង់លោក Abbas Araghchi. (រូបថត: presstv.ir) (VOVworld)-ទោះបីជានៅមានការខ្វែងគំនិតជាច្រើនក្តី ប៉ុន្តែកិច្ចចរចារ រវាងអ៊ីរ៉ង់និង ក្រុម P5+1 (រួមមានប្រទេសចំនួន៥ជាសមាជិកអចិន្រ្តៃយ៌នៃក្រុម ប្រឹក្សាសន្តិសុខ អ.ស.ប គឺអង់គ្លេស​ អាមេរិក បារំាង រុស្ស៊ី ចិបនិងអាល្លឺម៉ង) ដែលកំពុងប្រព្រឹត្តទៅ នៅ Geneva ស្វីស ត្រូវបានវាយតម្លៃថា “លំអិត ត្រឹមត្រូវនិងមានលក្ខណៈស្ថាបនា”។         នាថ្ងៃទី២១វិច្ឆិកា ជាថ្ងៃចរចារទី២​​ ប្រធានក្រុមចរចារនុយ ក្លេអ៊ែរអ៊ីរ៉ង់​អនុរដ្ឋ មន្ត្រីការបរទេសលោក Abbas Araqchi ឲ្យដឹងថា ការខ្វែង​គំនិតធំបំផុតដែលមិនអាច ដោះស្រាយបានគឺសិទ្ធិចម្រាញ់សារធាតិ Urani របស់តេហ៉េរ៉ង់។ សព្វថ្ងៃក្រុមP5+1 មានគោលបំណង ឲ្យអ៊ីរ៉ង់ផ្អាក់ផ្នែកមួយចំនួនក្នុងកម្មវិធីនុយ ក្លេអ៊ែររបស់ខ្លួនក្នុង រយៈពេល៦ខែ ប្រសិនជាចង់ឲ្យរាល់ វិធានការហ៊ុំព័ទបានបន្ធូស្រាល៕