ភាពម្ចាស់ការនិងកិច្ចសហប្រតិបត្តិការ គោរពច្បាប់អន្តរជាតិជាគ្រឹះស្ថានរឹងមាំសម្រប់សន្តិភាព
02/06/2018 14:44
(VOVWORLD) -នាថ្ងៃទី២មិថុនា កិច្ចសន្ទនា Shangri-La (វេទិកាសន្តិសុខសំខាន់របស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក) លើកទី១៧ដែលប្រារព្ធជាផ្លូវការនៅប្រទេសសិង្ហបុរី បានចាប់ផ្តើមកិច្ចប្រជុំជាផ្លូវការដំបូងដោយមានសម័យពិភាក្សាពេញអង្គ ដែលផ្តោតការពិភាក្សា លើខ្លឹមសារសំខាន់ៗជាច្រើន ជះឥទ្ធិពលផ្ទាល់ដល់សន្តិភាពនិងស្ថរភាពក្នុងតំបន់។
ទិដ្ឋភាពនៃកិច្ចសន្ទនា កិច្ចសន្ទនា Shangri-La លើកទី១៧មានសម័យពិភាក្សាជាផ្លូវការចំនួន១៥អង្គ រួមមាន៖ តួនាទីដឹកនាំរបស់អាមេរិកនិងបញ្ហាប្រឈមផ្នែកសន្តិសុខ នៅមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក; ប្រឆាំងនឹងវិបត្តិឡើងជណ្តើរនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ; កំណត់សណ្តាប់ ធ្នាប់សន្តិសុខដែលកំពុងបម្រែបម្រួលនៅអាស៊ី; ជ្រុងថ្មីនៃលទ្ធិភេរវកម្មនិងសកម្មភាពប្រឆាំងភេរវកម្មនិងលើកកម្ពស់គុណភាពកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់។ នាយឧត្តមសេនីយ៍ Ngo Xuan Lich អញ្ជើញថ្លែងបទសន្ទរកថានៅក្នុងសម័យប្រជុំពេញអង្គ នាព្រឹកថ្ងៃទី២មិថុនា អញ្ជើញថ្លែងមតិក្នុងកិច្ចសន្ទនាសាងគ្រីឡាលើកទី១៧នេះ រដ្ឋមន្ត្រីក្រ សួងការពារប្រទេសវៀតណាម លោក Ngo Xuan Lich បានសង្កត់ធ្ងន់ថា ឯករាជ្យ ភាពម្ចាស់ការនងការបង្កើនកិច្ចសហប្រតិបត្តិការ គោរពច្បាប់អន្តរជាតិ ជាគ្រឹះស្ថាននៃសន្តិភាព សន្តិសុខនិងការអភិវឌ្ឍ។ រដ្ឋមន្ត្រី លោក Ngo Xuan Lich អញ្ជើញថ្លែងបទសន្ទរកថានៅសម័យប្រជុំពេញអង្គលើកទី៣ ដែលប្រព្រឹត្តឡើងនាថ្ងៃទី២មិថុនា ក្រោមប្រធានបទ “កំណត់សណ្តាប់ ធ្នាប់សន្តិសុខកំពុងបម្រែបម្រួលនៅអាស៊ី”។ លោក Ngo Xuan Lich បានលើកឡើងនូវបញ្ហាជាក់ស្តែងគឺរាល់ការប្រឈមសន្តិសុខប្រពៃណី ក្រៅប្រពៃណី ក្នុងនោះមានទាំងបញ្ហាជម្លោះអធិបតេយ្យភាពដែនដី ភេរវកម្មដែលកំពុងមានវត្តមានច្បាស់លាស់។ ក្នុងបរិបទនោះ រដ្ឋមន្ត្រីណលោក Ngo Xuan Lich បានចាត់ទុកថា ភាគីទាក់ទិននានា គប្បីដោះស្រាយការខ្វែងគំនិតនិងជម្លោះនានាដោយសន្តិវិធី តាមរយៈជំនួបសន្ទនា។ ចំពោះបញ្ហាសមុទ្រខាងកើត រដ្ឋមន្ត្រី លោក Ngo Xuan Lich បានអះអាងសារជាថ្មីថា វៀត ណាមប្តេជ្ញាចិត្តនិងគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២(UNCLOS 1982) គោរពសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជម្រុញការកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)។ ភាគីទាក់ទិននានាត្រូវបង្ហាញច្បាស់នូវការទទួលខុសត្រូវក្នុងការកសាងសណ្តាប់ធ្នាប់មួយលើសមុទ្រ ដើម្បីសមុទ្រខាងកើត ក្លាយទៅជាតំបន់សមុទ្រសន្តិភាព សហប្រតិបត្តិការនិងមិត្តភាព៕
Related





