VOV WorldVOV World
ភាពប្រកួតប្រជែងក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សមានគុណភាពខ្ពស់នឹងកាន់តែខ្លាំងចាប់តាំងពីឆ្នាំ២០១៦
10/02/2016 09:08
(VOVworld) - ចាប់តាំងពីរឆ្នាំ២០១៦ សាកលវិទ្យា ល័យនានារបស់វៀតណាមនឹងត្រូវប្រកួតប្រជែងជា មួយសាកលវិទ្យាល័យក្នុងតំបន់អំពីការបណ្ដុះ បណ្ដាលធនធានមនុស្សមានគុណភាពខ្ពស់។
ភាពប្រកួតប្រជែងក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សមានគុណភាពខ្ពស់នឹងកាន់តែខ្លាំងចាប់តាំងពីឆ្នាំ២០១៦
ការប្រួតប្រជែងក្នុងការងារបណ្ដុះបណ្ដាលធនធានមនុស្សគឺមិនអាចជៀសវាងបានឡើយចំពោះវៀតណាម (VOVworld) - ចាប់តាំងពីរឆ្នាំ២០១៦ សាកលវិទ្យាល័យនានារបស់វៀតណាមនឹង ត្រូវប្រកួតប្រជែងជាមួយសាកលវិទ្យាល័យក្នុងតំបន់អំពីការបណ្ដុះបណ្ដាលធន ធានមនុស្សមានគុណភាពខ្ពស់។នេះជាការវាយតំលៃរបស់ក្រុមអ្នកជំនាញការ ក្រោយពីពេលសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ត្រូវបានបង្កើតឡើងកាលពីចុង  ឆ្នាំ២០១៥។ តាមការព្រមព្រៀង ក្រុមវិស័យ របរចំនួន៨ដែលបានធ្វើដំណើរទៅវិញ ទៅមក ដោយសេរីភាពរវាងប្រទេសជាសមាជិក AEC នានារួមមាន គណនី វិស្វករ ពិនិត្យស្រាវជ្រាវ ស្ថាបត្យកម្ម ថែទាំ សេវកម្មសុខាភិបាល សេវាកម្ម ពេទ្យធ្មេញនិង ទេស ចរណ៍។អ្នកជំនាញការបានចាត់ទុកថា ពលករវៀតណាមនឹងត្រូវប្រឈមមុខ  នឹងការពិតជាក់ស្ដែងមួយនោះគឺពលករនៅប្រទេសជាសមាជិក AEC ផ្សេងៗ ប្រសិនបើត្រូវបានបណ្ដុះបណ្ដាលល្អជាងគឺទទួលបានការងារធ្វើល្អបំផុតនៅវៀត ណាម។នេះជាការប្រកួតប្រជែងដែលមិនអាចជៀសវាងបានឡើយ។បណ្ឌិត Pham Thi Ly ចំណុះមជ្ឈមណ្ឌលស្រាវជ្រាវនិងវាយតំលៃអប់រំឧត្តមសិក្សានៃ សាកលវិទ្យាល័យ Nguyen Tat Thanh បានចាត់ទុកថា ការប្រកួតប្រជែងនោះ ក៏បង្កើតឡើងសម្ពាធដើម្បីសាកលវិទ្យាល័យទាំងអស់នៅវៀតណាមត្រូវលើក កំពស់គុណភាពបណ្ដុះបណ្ដាល ឆ្ពោះទៅការបណ្ដុះបណ្ដាលប្រភពធនធាន មនុស្សមានគុណភាពខ្ពស់ត្រឹមត្រូវតាមបទដ្ឋាននៃតំបន់៕