ភាពតានតឹងខាងនយោបាយនៅថៃ
16/05/2014 10:27
Vovworld-នាថ្ងៃទី១៥ឧសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (EC) របស់ថៃបានអំពាវនាវឲ្យលើកថ្ងៃបោះឆ្នោតរដ្ឋសភាដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២០កក្កដាខាងមុខ

Vovworld-នាថ្ងៃទី១៥ឧសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (EC) របស់ថៃបានអំពាវនាវឲ្យលើកថ្ងៃបោះឆ្នោតរដ្ឋសភាដែលគ្រោងនឹងប្រព្រឹត្តទៅនា ថ្ងៃទី២០កក្កដាខាងមុខ បន្ទាប់ពីកើតមានឡើងការវាយប្រហារដោយកាំភ្លើងនិង គ្រាប់ម៉ីនតម្រង់ទៅលើបាតុករប្រឆាំងរដ្ឋាភិបាលនៅរដ្ឋធានីបាងកកដែលធ្វើឲ្យមនុស្ស៣នាក់ត្រូវស្លាប់និង២២នាក់ផ្សេងទៀតរងរបួស។ តាមមជ្ឈដ្ឋានប៉ូលីសប្រទេសនេះថា មានគ្រាប់ម៉ីន M79 ចំនួន២គ្រាប់បានគប់ទៅលើកន្លែងបាតុកម្មនៅមណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធប្រជាធិបតេយ្យ បន្ទាប់នោះមានស្នូរកាំភ្លើងជាច្រើន។ នាបច្ចុប្បន្នមនទាន់ដឹងឈ្មោះរបស់មុខសញ្ញា អនុវត្តការវាយប្រហារឡើយ។ បន្ទាប់ពីការវាយប្រហារពោលខាងលើបាតុករ រាប់រយនាក់បានសម្រុកចូលទីតាំងកងទ័ពជើងអាកាសនៅភាគខាងជើងរដ្ឋធានី ជាកន្លែងដែលរដ្ឋាភិបាលកំពុងប្រជុំជាមួយមន្ត្រីបោះឆ្នោតដើម្បីកំណត់ថ្ងៃដំណើ ការបោះឆ្នោតថ្មី។ នាថ្ងៃទី១៥ឧសភា អគ្គលេខាធិការគណៈកម្មាធិការរៀបចំការ បោះឆ្នោតថៃ Puchong Nutrawong បានស្នើរលើកថ្ងៃបោះឆ្នោតដល់ខែសីហាខាង មុខ៕
Related





