VOV WorldVOV World
ភាពតានតឹងក្នុងទំនាក់ទំនងឥណ្ឌា-ប៉ាគីស្ថានបន្តកើនឡើងថែមទៀត
07/08/2013 08:32
(VOVworld) – មជ្ឃដ្ឋានមន្ត្រីឥណ្ឌាបានឲ្យដឹងថា៖ ទាហានចំនួន ៥ នាក់ នៃប្រទេស នេះត្រូវស្លាប់ ក្នុងការវាយប្រហាររបស់កងទ័ពប៉ាគីស្ថាន ដែលបាន កើតមានឡើង តាមបណ្តោយតំបន់ខ្សែត្រួតពិនិត្យព្រំដែន (LOC) នៅរដ្ឋ Jammu និង Kashmir នារាត្រី ថ្ងៃទី ៥ សីហា។
ភាពតានតឹងក្នុងទំនាក់ទំនងឥណ្ឌា-ប៉ាគីស្ថានបន្តកើនឡើងថែមទៀត
ភាពតានតឹងក្នុងក់ទំនងឥណ្ឌា-ប៉ាគីស្ថានបន្តកើនឡើងថែមទៀត (Image: Vietnamplus) (VOVworld) – មជ្ឃដ្ឋានមន្ត្រីឥណ្ឌាបានឲ្យដឹងថា៖ ទាហានចំនួន ៥ នាក់ នៃប្រទេសនេះ ត្រូវស្លាប់ ក្នុងការវាយប្រហាររបស់កងទ័ពប៉ាគីស្ថាន ដែលបាន កើតមានឡើងតាម បណ្តោយតំបន់ខ្សែត្រួតពិនិត្យព្រំដែន (LOC) នៅរដ្ឋ Jammu និង Kashmir នារាត្រីថ្ងៃទី ៥ សីហា។ សមាជិកសភាឥណ្ឌាបានប្រតិកម្មយ៉ាង ខ្លាំងក្លាចំពោះរឿងហេតុនេះ នៅសម័យ ប្រជុំរដ្ឋសភា នាថ្ងៃទី ៦ សីហា។ ប្រធានគណៈបក្ស Samajwadi Party (SP) លោក Mulayam Singh Yadav បានសង្កត់ធ្ងន់ថា៖ ការវាយប្រហាររបស់ប៉ាគីស្ថានគឺបញ្ហាដ៏ធ្ងន់ធ្ងរ ហើយ ព្រមានអំពីស្ថានភាពគ្រោះថ្នាក់ តាមបណ្តោយតំបន់ព្រំដែនជាមួយប៉ាគីស្ថាន។ បណ្ដា សមាជិកសភានៃគណៈបក្សប្រឆាំងដឹកនាំដោយគណៈបក្សប្រជាជនឥណ្ឌា (BJP) បាន ថ្កោលទោសទាហានប៉ាគីស្ថានក្នុងការរំលោភលើបទឈប់បាញ់តាមបណ្តោយតំបន់ LOC ។ រីឯខ្លួនវិញ ក្រសួងការបរទេសប៉ាគីស្ថាន នាថ្ងៃទី ៦ សីហា បានអះអាងថា៖ ការចោទ ប្រកាន់ពោលខាងលើរបស់ឥណ្ឌាគ្មានមូលដ្ឋាន ទេ។ អ្នកនាំពាក្យក្រសួងការរទេសប៉ាគី ស្ថានបានលើកច្បាស់ថា៖ មជ្ឈដ្ឋានកងទ័ពប្រទេសនេះបានបញ្ជាក់ថាគ្មានជំលោះណា មួយដែលបានកើតមានឡើងក្នុងតំបន់ LOC ទេ។ ទន្ទឹមនឹងនោះ ភាគីប៉ាគីស្ថានបានអះ អាងថែមទៀតថា៖ ប្រទេសនេះនៅសន្យាប្រតិបត្តិតាមកិច្ចព្រមព្រៀងអំពីការឈប់បាញ់ នៅតំបន់​ LOC ឆ្នាំ ២០០៣ ហើយចាត់ទុកថា៖ នេះគឺជាវិធានការសំខាន់ដើម្បីកសាង ទំនុកទុកចិត្តឆ្ពោះទៅការចាប់ផ្តើមដំណើរការចរចាររវាងប្រទេសទាំង ២ យ៉ាងឆាប់ៗ៕