ភាពតានតឹងនៅអេហ្ស៊ីបកើនឡើងថែមទៀត
30/06/2013 09:03
(VOVworld) – ភាពតានតឹងនៅអេហ្ស៊ីបកើនឡើងថែមទៀត មុនពេលការធ្វើបាតុកម្ម ទ្រង់ទ្រាយធំរបស់ភាគីប្រឆាំងនៅប្រទេសនេះ គ្រោងប្រព្រឹត្តទៅនារលៀលថ្ងៃទី ៣០ មិថុនា ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍ ១ ឆ្នាំនៃទិវាប្រធានាធិបតី Mohamed Morsi ឡើងកាន់អំណាច។

(VOVworld) – ភាពតានតឹងនៅអេហ្ស៊ីបកើនឡើងថែមទៀត មុនពេលការធ្វើបាតុកម្មទ្រង់ ទ្រាយធំរបស់ភាគីប្រឆាំងនៅប្រទេសនេះ គ្រោងប្រព្រឹត្តទៅនារលៀលថ្ងៃទី ៣០ មិថុនា ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍ ១ ឆ្នាំនៃទិវាប្រធានាធិបតី Mohamed Morsi ឡើងកាន់ អំណាច។ នាថ្ងៃទី ២៩ មិថុនា ថ្នាក់ដឹកនាំ ទាំង ២ រូបរបស់រណសិរ្សសង្គ្រោះជាតិ (NSF) លោក Mohamed El Baradei និង លោក Hamdeen Sabbahi បានដាស់តឿនប្រជាជនធ្វើ បាតុកម្មដើម្បីដាក់សម្ពាធចំពោះការទាមទាឲ្យប្រធានាធិបតីលាលែងពីដំណែងនិងរៀប ចំការបោះឆ្នោតមុនកាលកំណត់។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ព្រឹទ្ធសមាជិក ចំនួន ៨ នាក់បានចាកចេញពីក្រុមប្រឹក្សា Shoura (ព្រឹទ្ធសភារបស់អេហ្ស៊ីប) ជាផ្លូវការ សំដៅគាំទ្រការធ្វើបាតុកម្មរបស់ភាគីប្រឆាំង។ ក្នុងពេលនោះ ប្រធាន គណៈកម្មធិការ សិទ្ធិមនុស្សចំណុះព្រឹទ្ធសភាអេហ្ស៊ីប លោក Ahmed Fahmy បានឲ្យដឹងថា៖ ព្រឹទ្ធសមាជិក យ៉ាងតិបបំផុតចំនួន ២២ នាក់ បានចាកចេញ ពីព្រឹទ្ធសភា៕ ប្រធានាធិបតី Mohamed Morsi (Image: VOV Online)
Related





