ភាពតានតឹងរវាងបណ្ដាមហាអំណាចលោកខាងលិចនិងស៊ីរីកំពុងឡើងជណ្តើរ
29/08/2013 11:25
(VOVworld) – ភាពតានតឹងរវាងបណ្ដាមហាអំណាចលោកខាងលិចនិងស៊ីរីកំពុង ឡើងជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃ។

ភាពតានតឹងរវាងបណ្ដាមហាអំណាចលោកខាងលិចនិងស៊ីរី កំពុងឡើងជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃ។ (Image: Vietnam+) (VOVworld) – ភាពតានតឹងរវាងបណ្ដាមហាអំណាចលោកខាងលិចនិងស៊ីរី កំពុងឡើងជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃ។ គ្រោះអាសន្នផ្ទុះសង្គ្រាមថ្មីមួយនៅ មជ្ឈឹមបូរព៌ារកំពុងឈានទៅ ប្រកៀក នាថ្ងៃទី ២៩ សីហា កងទ័ពជើងទឹក អាមេរិកបានបង្កើនចំនួននាវាផ្ទុកយន្តហោះក្នុងតំបន់ឈូងសមុទ្រពែក្យ។ មុននោះ នាថ្ងៃទី ២៨ សីហា អង់គ្លេស ចិន បារាំង រុស្ស៊ីនិងអាមេរិកបានបញ្ចប់ ការពិភាក្សាអំពីសេចក្តីសម្រេចចិត្តនៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អំពីការ អនុញ្ញាត្តដាក់ពង្រាយសកម្មភាពយោធានៅស៊ីរី។ ប៉ុន្តែ លទ្ធផលនៃកិច្ចប្រជុំ ពោលខាងលើបានសរឲ្យឃើញថា៖ ក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប. មិនទាន់ អនុម័តលើសេចក្តីសម្រេចចិត្តស្តីអំពីការថ្កោលទោសការប្រើប្រាស់អាវុធគីមី នៅស៊ីរីទេ។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Vladimir Titov បានចាត់ទុកថា៖ នេះមិនមែនជាពេលវេលាសមស្របសំរាប់ពិភាក្សាអំពីរាល់បទដាក់ទណ្ឌកម្ម របស់អ.ស.ប. ចំពោះស៊ីរី មុនពេល បណ្ដាអធិការកិច្ចនៃ អ.ស.ប. រាយការណ៍ អំពីប្រើប្រាស់ អាវុធគីមីនៅប្រទេសនេះ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានដាស់តឿនភាគីទាក់ទិននានាអត់ធ្មត់និងដោះស្រាយ វបត្តិដោយសន្តិវិធី។ ក្នុងពេលនោះ នៅស៊ីរី បណ្ដាកំលាំងរបស់ប្រធានាធិបតី Bashar al-Assad បាន ជំលៀសបុគ្គលិកភាគច្រើនចេញពីទីបញ្ជាការដ្ឋានសន្តិ សុខនិងយោធានៅរដ្ឋធា នី Damascus ក្នុងករណី ប្រទេសលោកខាងលិចវាយ ប្រហារ៕
Related





