VOV WorldVOV World
ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងវេណេស៊ុយអេឡា៖ រុស្ស៊ីអំពាវនាវឱ្យភាគីនានាមានការអត់ធ្មត់
19/12/2025 08:53
(VOVWORLD) - ក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃទី ១៨ ខែធ្នូ បានអំពាវនាវដល់រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ "កុំធ្វើខុសឆ្គង់" ទាក់ទងនឹងវេណេស៊ុយអេឡា ខណៈពេលដែលសម្តែងការព្រួយបារម្ភ អំពីរាល់ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដែលគំរាមកំហែងដល់ការដឹកជញ្ជូនអន្តរជាតិ។
ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងវេណេស៊ុយអេឡា៖ រុស្ស៊ីអំពាវនាវឱ្យភាគីនានាមានការអត់ធ្មត់
ការអំពាវនាវនេះបានកើតឡើងបន្ទាប់ពីលោក ត្រាំ នៅថ្ងៃទី ១៦ ខែធ្នូ បានបញ្ជាឱ្យ "បិទផ្លូវទាំងស្រុង និងហ្មត់ចត់" ចំពោះនាវាដឹកប្រេងត្រូវបានហាមឃាត់ទាំងអស់ដែលកំពុងប្រតិបត្តិការនៅក្នុង និងក្រៅប្រទេស វេណេស៊ុយអេឡា។ សេចក្តីប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ីក៏បានឲ្យដឹងថា ទីក្រុងម៉ូស្គូគាំទ្រការធ្វើឱ្យមានប្រក្រតីភាពនៃការសន្ទនារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងការ៉ាកាស; ដោយសង្ឃឹមថា សហរដ្ឋអាមេរិកនឹងមិនជ្រៀតជ្រែកក្នុងស្ថានភាពដែលអាចនាំឱ្យមាន "ផលវិបាកដែលមិនអាចទាយទុកជាមុនបានសម្រាប់អឌ្ឍគោលខាងលិចទាំងមូល"។ រុស្ស៊ីក៏បានបញ្ជាក់ពីការគាំទ្ររបស់ខ្លួនចំពោះ "គោលការណ៍របស់រដ្ឋាភិបាលរបស់ប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ"។ នៅថ្ងៃដដែលនោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន ថ្មីៗនេះបាន ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីវេណេស៊ុយអេឡា លោក Maduro ហើយបានអំពាវនាវឱ្យប្រទេសទាំងអស់នៅក្នុងតំបន់អនុវត្តការអត់ធ្មត់ ដើម្បីជៀសវាងការវិវត្តដែលមិនអាចទាយទុកជាមុនបាន។ ក្នុងការវិវត្តពាក់ព័ន្ធ វេណេស៊ុយអេឡាបានផ្ញើលិខិតមួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី ១៧ ខែធ្នូ ដោយស្នើឱ្យប្រទេសសមាជិកទាំង ១៥  បើកកិច្ចប្រជុំពិភាក្សាអំពីភាពតានតឹងរវាងប្រទេសនេះ និងសហរដ្ឋអាមេរិក៕
TAG
VOV/VOVworld/ភាពតានតឹង/សហរដ្ឋអាមេរិក/វេណេស៊ុយអេឡា/រុស្ស៊ី/អំពាវនាវ/ភាគី/អត់ធ្មត់