ភាគីឥស្លាមអេហ្សីពបំផុសបាតុកម្មថ្មី
25/10/2013 08:52
(VOVworld)-នាថ្ងៃទី២៤តុលា ភាគីឥស្លាមអេហ្សីព បានបំផុសយុទ្ធនាការ បាតុកម្មថ្មី១ដែលអូសបន្លាយ ដល់ថ្ងៃទី៤វិច្ឆិកាខាងមុខ ក្នុងស្ថានភាពនិស្សិតនៅ បណ្តាមហាវិទ្យាល័យកំពុងបង្កើន

បាតុកម្មរបស់ជនគាំទ្រអតីតប្រធានាធិបតីលោក Mohamet (រូបថតៈ AFP/TTXVN) (VOVworld)-នាថ្ងៃទី២៤តុលា ភាគីឥស្លាមអេហ្សីពបានបំផុសយុទ្ធនាការបាតុកម្ម ថ្មី១ដែលអូសបន្លាយដល់ថ្ងៃទី៤វិច្ឆិកាខាងមុខ ក្នុងស្ថានភាពនិស្សិតនៅបណ្តា មហាវិទ្យាល័យកំពុងបង្កើន រាល់សកម្មភាពតស៊ូសំដៅទាមទារស្តារដំណែងឡើង វិញសម្រាប់អតីតប្រធានាធិបតីលោក Mohamed Morsi ។ សម្ព័ន្ធភាពជាតិគាំទ្រ លក្ខណៈស្របច្បាប់(NASL) និងអង្គការភាតរៈឥស្លាម(MB)ដែលគាំទ្រលោក Morsi បានអំពាវនាវប្រជាជនចូលរួមរាល់ការដង្ហែក្បួន នាថ្ងៃទី២៥តុលា នៅទីក្រុងគែនិង ខេត្តមួយចំនួន សំដៅប្រឆាំងជំទាស់រាល់ការវាយប្រហារបស់អ៊ីស្រាអែលទៅលើ វិមានឥស្លាម Al-Aqsa នៅ Jerusalemខាងកើត និងឧបទ្វីប Sinai របស់អេហ្សីប។ ក្នុងសេចក្តីប្រកាស១ NASL ក៏បានអំពាវនាវ “ជនអេហ្ស៊ីពសេរីទាំងអស់”បណ្តា អណិកជនដែលរស់នៅបរទេស និងនិស្សិតនៃមហាវិទ្យាល័យទូទាំង ប្រទេសអីរ៉ង់ ចូលរួមបាតុកម្មដ៏ធំ១នាថ្ងៃទី៤វិច្ឆិកាខាងមុខ ជាពេលវេលា គ្រោង នឹងប្រព្រឹត្តទៅ ការជំនុំជំរះលោក Mohamet Morsi និងមេដឹកនាំ MB មួយចំនួន ផងដែរ៕
Related






