ភាគីប្រឆាំងនៅថៃទាមទានាយករដ្ឋមន្ត្រីកាន់អំណាចលាលែងពីដំណែង
02/12/2013 09:01
(VOVworld) – នាថ្ងៃទី ១ ធ្នូ ប្រធានចលនាប្រឆាំងជំទាស់ រដ្ឋាភិបាលនៅថៃ លោក Suthep Thaugsuban បានមាន ជំនួបសម្ងាត់និងចេញឱសានវាទក្នុងនោះ បានស្នើឲ្យ នាយករដ្ឋមន្ត្រីកាន់អំណាច លោកស្រី Yingluck Shinawatra លាលែងចេញពីដំណែង។

លោក Suthep Thaugsuban បានមានជំនួបសម្ងាត់និងចេញឱសានវាទក្នុងនោះ បានស្នើឲ្យនាយករដ្ឋមន្ត្រីកាន់អំណាច លោកស្រី Yingluck Shinawatra លាលែងចេញពីដំណែង។ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១ ធ្នូ ប្រធានចលនាប្រឆាំងជំទាស់រដ្ឋាភិបាលនៅថៃ លោក Suthep Thaugsuban បានមានជំនួបសម្ងាត់និងចេញឱសានវាទក្នុងនោះ បានស្នើឲ្យនាយករដ្ឋមន្ត្រី កាន់អំណាច លោកស្រី Yingluck Shinawatra លាលែងចេញពីដំណែង។ ថ្លែងមតិចំពោះមុខ បាតុករ នាយប់ថ្ងៃទី ១ ធ្នូ លោក Suthep Thaugsuban បានចាត់ទុកថា៖ ជំនួបជាមួយនាយក រដ្ឋមន្ត្រី Yingluck ត្រូវបានដំណើរការដោយការគាំទ្ររបស់កងទ័ពថៃ។ លោក Suthep Thaugsuban បាន អះអាងថា៖ ជំនួបពោលខាងលើមិនម៉ែនជាការចរចារទេ។ ក្នុងពេលនោះ ឆ្លើយសំណួរនៃមជ្ឈដ្ឋានសារព័ត៌មាន លោក Suthep បានសង្កត់ធ្ងន់ថា៖ វិធានការតែ មួយគត់នាបច្ចុប្បន្នគឺផ្ទេប្រគល់សិទ្ធិអំណាចជូនប្រជាជន។ ប៉ុន្តែ លោក Suthep Thaugsuban មិនផ្តោតទៅលើកាយវិការណាមួយឡើយក្នុងករណីរដ្ឋាភិបាលបដិសេធការទាមទាពោល ខាងលើ។ ភាពតានតឹងឡើងជណ្តើជាពិសេសនៅថៃបន្ទាប់ពីការប៉ះទង្កិចគ្នារវាងបាតុករ ប្រឆាំងរដ្ឋាភិបាលនិងបណ្ដាសមាជិកនៃភាគីអាវក្រហមគាំទ្ររដ្ឋាភិបាលដែលបានកើត មានឡើងនាយប់ថ្ងៃទី ៣០ វិច្ឆិកា។ រដ្ឋាភិបាលថៃបានអនុវត្តបម្រាមគោចរនៅរាជធានី បាងកក់ចាប់ពីម៉ោងទី ២២ ថ្ងៃទី ១ ធ្នូ ដល់ម៉ោងទី ៥ នាព្រឹកថ្ងៃទី ២ ធ្នូ៕
Related





