VOV WorldVOV World
ភាគីប្រឆាំងនៅថៃមិនធ្វើការសម្រុះសម្រួលនិងចរចារជាមួយរដ្ឋាភិបាលឡើយ
13/01/2014 11:44
(VOVworld)- តាមផែនការរបស់ភាគីប្រឆាំងនៅថៃ ក្នុងថ្ងៃទី១៣មករា បាតុករ​ ចាប់ផ្តើមការបិទវិថីសំ ខាន់ៗ សំដៅរារាំងមន្ត្រី រាជការទៅកាន់កន្លែងធ្វើការ
ភាគីប្រឆាំងនៅថៃមិនធ្វើការសម្រុះសម្រួលនិងចរចារជាមួយរដ្ឋាភិបាលឡើយ
បាតិករនៅថៃ (រូបថតៈ AFP) (VOVworld)- តាមផែនការរបស់ភាគីប្រឆាំងនៅថៃ ក្នុងថ្ងៃទី១៣មករា បាតុករ​ ចាប់ ផ្តើមការបិទវិថីសំខាន់ៗ សំដៅរារាំងមន្ត្រី រាជការទៅកាន់កន្លែងធ្វើការនិងផ្តាច់អគ្គី សនីនៅស្ថាប័នរដ្ឋសំខាន់ៗមួយចំនួនក្នុងទីក្រុង បាងកក់។ កម្លាំងបាតុករកំពុងរិះ រកគ្រប់វិធីក្នុងគោលដៅផ្តួលរំលំ រដ្ឋាភិបាលបណ្តោះអាសន្នរបស់លោកស្រីនាយក រដ្ឋមន្រ្តី Yingluck Shinawatra និងរារាំងការបោះឆ្នោតដែលគ្រោងនឹងប្រព្រឹត្តទៅ នាថ្ងៃទី២កុម្ភៈខាងមុខ។ ថ្លែង មតិជាមួយបាតុករនាថ្ងៃទី១២មករា មេដឹកនាំបាតុករ លោក Suthep Thaugsuban បានបដិសេធចំពោះការសម្រុះសម្រួលនិងការចរចារ ជាមួយរដ្ឋាភិ​បាល។ ក្នុងពេលនោះ លោកស្រី នាយករដ្ឋាមន្រ្តីថៃ Yingluck Shinawatra អះអាងថានឹងបន្តរក្សាដំណែងនាយករដ្ឋមន្ត្រីបណ្តោះអាសន្នដើម្បីរៀប ចំការ បោះឆ្នោតសកលនាថ្ងៃទី២កុម្ភៈខាងមុខ៕