VOV WorldVOV World
ភាបតានតឹងនៅអេហ្ស៊ីបមិនទាន់បន្ធូស្រាលឡើយ
28/06/2013 10:43
(VOVworld) – នាថ្ងៃទី ២៨ មិថុនា រណសិរ្សសង្គ្រោះជាតិ (NSF) ជា កំលាំងប្រឆាំងស្នូលនៅអេហ្ស៊ីបបានដាស់តឿនប្រធានាធិបតីប្រទេស នេះ លោក Mohamed Morsi លាលែងពីដំណែងនិងដំណើរការបោះ ឆ្នោតប្រធានាធិបតីមុនកាលកំណត់។
ភាបតានតឹងនៅអេហ្ស៊ីបមិនទាន់បន្ធូស្រាលឡើយ
(VOVworld) – នាថ្ងៃទី ២៨ មិថុនា រណសិរ្សសង្គ្រោះជាតិ (NSF) ជាកំលាំងប្រឆាំងស្នូល នៅអេហ្ស៊ីបបានដាស់តឿនប្រធានាធិបតីប្រទេសនេះ លោក Mohamed Morsi លាលែង ពីដំណែងនិងដំណើរការបោះឆ្នោតប្រធានាធិបតីមុនកាលកំណត់។ កំលាំងប្រឆាំងនេះ ក៏បានអះអាងថា៖ ជនអេហ្ស៊ីបរាប់លាននាក់នឹងធ្វើប៉ាតុកម្មសន្តិភាព នាថ្ងៃទី ៣០ មិថុនា ខាងមុខ ដើម្បី “សម្តែងឆន្ទៈនិងគោលបំណងរបស់ប្រជាជនអេហ្ស៊ីបនិងនាំបដិវត្តវិលត្រ ឡបមក វិញត្រូវតាមដំណើរ”។ NSF គាំទ្រការផ្តើមគំនិតអំពីការបង្កើតរដ្ឋាភិបាលថ្មីមួយ ដែលមានលទ្ធភាពដោះស្រាយរាល់បញ្ហាសេដ្ឋកិច្ចសន្តិសុខនិងសង្គមក្នុងដំណាក់កាល អន្តរកាល ឆ្ពោះទៅការបោះឆ្នោតប្រធានាធិបតីនិងរដ្ឋសភា៕