ភ្ញៀវទេសចរណ៏អន្តរជាតិរាប់ពាន់នាក់មកដល់វៀតណាមក្នុងដើមឆ្នាំ ២០១៥
03/01/2015 23:16
(VOVworld) – បរិយាកាសអ៊ូអរសប្បាយរីករាយទទួល ភ្ញៀវទេសចរណ៍អន្តរជាតិមក ទស្សនានៅវៀតណាមបាន ប្រព្រឹត្តទៅនៅតំបន់ជាច្រើនក្នុងទូទាំងប្រទេសវៀតណាម។

ភ្ញៀវទេសចរណ៏អន្តរជាតិរាប់ពាន់នាក់មកដល់វៀតណាមក្នុងដើមឆ្នាំ ២០១៥ (Image:baodientu.chinhphu.vn) (VOVworld) – បរិយាកាសអ៊ូអរសប្បាយរីករាយទទួលភ្ញៀវទេសចរណ៍អន្តរជាតិមក ទស្សនានៅវៀតណាមបានប្រព្រឹត្តទៅនៅតំបន់ជាច្រើនក្នុងទូទាំងប្រទេស វៀតណាម។ ភ្ញៀវទេចរណ៍អន្តរជាតិចំនួន ១ ពាន់នាក់បានទៅទស្សនៅទីក្រុង ហូជីមិញ (ភាគខាង ត្បូងវៀតណាម) ក្នុងឱកាសចូលឆ្នាំថ្មី ២០១៥។ ពិធីទទួលភ្ញៀវ ទេសចរណ៍អន្តរជាតិ នាឆ្នាំ ២០១៥ គឺជាសកម្មភាពប្រចាំឆ្នាំដែលផ្នែកទេសចរណ៍ ទីក្រុងហូជីមិញរៀបចំ ឡើងប្រចាំឆ្នាំ។ ក៏ក្នុងឱកាសនេះដែរ បរិមាណភ្ញៀវទេសចរណ៍ មកទស្សនាទៅទីក្រុង Sapa ខេត្ត Lao Cai (ភាគខាងជើងវៀតណាម) បានកើនឡើង យ៉ាងខ្លាំងពី ១៥% ដល់ ២០% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៣។ ចាប់ពី ថ្ងៃទី ១ ដល់ទី ៣ មករា ឆ្នាំ ២០១៥ ភ្ញៀវទេសចរណ៍ចំនួន ៣៥ ពាន់នាក់បានមក ទស្សនានៅទីក្រុង Phan Thiet ខេត្ត Binh Thuan (ភាគខាងត្បូងវៀតណាម) ក្នុងនោះ ភ្ញៀវទេសចរណ៍អន្តរជាតិស្រូប យក ៩ ពាន់នាក់។ ក្រុមហ៊ុនទេសចរណ៍ Saigontourist បានចាប់ផ្តើមរដូវអាជីវកម្មឆ្នាំ ថ្មី ២០១៥ ដោយមានក្រុមភ្ញៀវ ទេសចរណ៍អន្តរជាតិមកពីអឺរ៉ុប អាមេរិក អាស៊ី និង អ៊ូស្រ្តាលី ជាដើម។ តាម ផែនការ ក្នុងខែ មករា ឆ្នាំ ២០១៥ Saigontourist ទទួលភ្ញៀវទេសចរណ៍អន្តរជាតិ ចំនួន ៣ សែននាក់៕
Related





