ភរិយារបស់អនុប្រធានាធិបតីអាមេរិកអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ
22/07/2015 10:06
(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅវៀត ណាម នាថ្ងៃទី២១ កក្កដា លោកជំទាវ Jill Biden ភរិយា របស់អនុប្រធានាធិបតីអាមេរិកលោក Joe Biden បាន អញ្ជើញចូលរួមសិក្ខាសាលាអំពីការបង្រៀនភាសា អង់គ្លេស សំរាប់គ្រូបង្រៀនទុតិយភូមិ

លោកជំទាវ Jill Biden (ខាងឆ្វេង) ពេលទៅទស្សនាមូលដ្ឋានគាំពារសង្គម Thao Dan នៅទីក្រុងហូជីមិញ (រូបថត៖vnexpress.net) (VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅវៀតណាម នាថ្ងៃទី២១ កក្កដា លោកជំទាវ Jill Biden ភរិយារបស់អនុប្រធានាធិបតីអាមេរិកលោក Joe Biden បាន អញ្ជើញចូលរួមសិក្ខាសាលាអំពីការបង្រៀនភាសាអង់គ្លេស សំរាប់គ្រូបង្រៀនទុតិ យភូមិដែលត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលអាមេរិក នៅទីក្រុងហូជីមិញភាគ ខាងត្បូងវៀតណាម។នៅទីនេះ លោកជំទាវ Jill Biden បាន ចែករំលែករាល់បទពិ សោធន៍ការងាររបស់ខ្លួន។ នាថ្ងៃដដែល លោកជំទាវ Jill Biden បានទៅជួបសំណេះសំណាលជាមួយបណ្ដា សិស្សានុសិស្សនៅមូលដ្ឋានគាំពារសង្គម Thao Dan នៅទីក្រុងហូជីមិញទៀតផង។ មុននោះ នាថ្ងៃទី២០ កក្កដា លោកជំទាវ Jill Biden បានអញ្ជើញទៅទស្សនាក្រុម ហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក VinECom និងជួបប្រាស្រ័យជាមួយអាជីវករវ័យ ក្មេងនៅទីនេះ៕
Related





