ពិភពលោកទទួលបុណ្យចូលឆ្នាំថ្មី២០១៤ដោយក្តីសប្បាយរីករាយយ៉ាងក្រៃលែង
01/01/2014 08:58
(VOVworld)-ប្រជាជនលើទូទាំងពិភពលោកអំណរ ទទួលឆ្នាំថ្មី២០១៤ ដោយសេចក្តីជូនពរឆ្នាំថ្មីល្អប្រ សើរ សុខសាន្តត្រាននិងសុភមង្គល។

(VOVworld)-ប្រជាជនលើទូទាំងពិភពលោកអំណរទទួលឆ្នាំថ្មី២០១៤ដោយសេចក្តី ជូនពរឆ្នាំថ្មីល្អប្រសើរ សុខសាន្តត្រាននិងសុភមង្គល។ ត្រូវបានទទួលឆ្នាំថ្មីមុនបង្អស់ គឺប្រជាជននៅកោះ Kiritimati នៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិកចាប់ពីម៉ោង១០ ថ្ងៃទី៣១ធ្នូ(ម៉ោង GMT)ពិធីទទួលបុណ្យចូលឆ្នាំថ្មីដែលបន្សល់ទុកមកចំណាប់អា រម្មណ៍ខ្លាំងបំផុតគឺ ការបាញ់កាំជ្រួចផ្ការ ដ៏ក្រចះក្រចងនៅ New Zealand អូស្រ្តាលី។ ពិធីបាញ់កាំជ្រួចផ្កាទីក្រុង Sydney របស់អូស្រ្តាលីទាក់ទាញការចូលរួមរបស់មនុស្ស ១លាន៥សែននាក់។ ការបាញ់កាំជ្រួចផ្កានៅ Sedney (រូបថតៈ baomoi.vn) នៅប្រទេសអង់គ្លេសភ្ញៀវទេសចរណ៍ដែលមានវត្តមាននៅទីនេះក្នុងរាត្រីឆ្លង ចូលឆ្នាំថ្មី បានទទួលបរិយាកាសអបអរសាទរឆ្នាំថ្មីដោយមានភ្លៀងធ្លាក់ព្រិលការ បាញ់កាំជ្រួចផ្កាគ្រប់ព័ណ៍និងសូសម្លេងអ៊ូអរទៀតផង។ នៅប្រទេសរុស្ស៊ីមនុស្សរាប់ ម៉ឺននាក់បានមកដល់ ទីលានក្រហម ដើម្បីទទួល ឆ្នាំថ្មី ដោយសេចក្តីសង្ឃឹមឆ្នាំ ២០១៤នឹង នាំមកសំណាងល្អ។ នៅអាមេរិក មនុស្សរាប់លាននាក់បានឃើញការលែងបាល់កែវ ចរណៃប្រ ពៃណីនៅទីលានសម័យក្នុងទីក្រុង New York។ ចំពោះទ្វីបអាស៊ីវិញ នៅប្រទេសចិន ទីក្រុងភាគច្រើនបានបាញ់កាំជ្រួចផ្កា ដើម្បីអបអរសារទឆ្នាំថ្មី២០១៤។ នៅជប៉ុន ក្នុងពេលវេលាចូលឆ្នាំថ្មី ជួងបានរន្ទឺ ១០៨ដង ក្នុងបំណងលុបបំបត់អកុសលចំនួន១០៨ និងអប់អរចូ ឆ្នាំថ្មី២០១៤៕
Related






