VOV WorldVOV World
ពិភពលោកបង្កើនការបង្ការប្រឆាំងនឹងវីរុស Zika រីករាលដាល
04/02/2016 08:34
(VOVworld) – រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេស អាមេរិកឡាទីនចំនួន ១៤ ប្រទេសបានរៀបចំកិច្ចប្រជុំ នៅរដ្ឋធានី Montevideo របស់ Uruguay នាថ្ងៃទី ៣ កុម្ភៈ ដើម្បីភាគ្សាវិធានការសហការធ្វើសកម្មភាពបង្ការ ប្រឆាំងនឹងការរីករាល ដាលយ៉ាងខ្លាំងរបស់វីរុស Zika ក្នុងតំបន់។
ពិភពលោកបង្កើនការបង្ការប្រឆាំងនឹងវីរុស Zika រីករាលដាល
ពិភពលោកបង្កើនការបង្ការប្រឆាំងនឹងវីរុស Zika រីករាលដាល (Image: VNA) (VOVworld) – រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសអាមេរិកឡាទីនចំនួន ១៤ ប្រទេសបានរៀបចំកិច្ចប្រជុំនៅរដ្ឋធានី Montevideo របស់ Uruguay នាថ្ងៃទី ៣ កុម្ភៈ ដើម្បីភាគ្សាវិធានការសហការធ្វើសកម្មភាពបង្ការប្រឆាំងនឹងការរីករាល ដាលយ៉ាងខ្លាំងរបស់វីរុស Zika ក្នុងតំបន់។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីការបរទេស Uruguay លោក Rodolfo Nin Novoa បានអំពាវនាវឲ្យរដ្ឋាភិបាលបណ្ដាប្រទេស អាមេរិកឡាទីននាំចេញវិធានការជាបន្ទាន់និងប្រកបដោយប្រសិទ្ធភាពថែមទៀត  ដើម្បីទប់ទល់នឹងអាសន្នរោគ Zika នេះ។ លោកក៏បានអំពាវនាវឲ្យសមត្ថកិច្ច បង្កើនយុទ្ធនការផ្សព្វផ្សាយលើកកំពស់ចំណះដឹងរបស់ប្រជាជនស្តីពីវីរុស  Zika  រួមចំណែកទប់ស្កាត់ការរីករាលដាលនៃអាសន្នរោគដ៏គ្រោះថ្នាក់នេះ។ ក្នុងពេល  នោះ នាយិការអង្គការសុខភាពអន្តរអាមេរិក (OPS) លោកស្រី Carissa Etienne បានប្រកាសថា៖ អង្គការនេះនឹងលៃទុកប្រាក់ចំនួន ៨ លាន ៥ សែន ដុល្លា អាមេរិកសំរាប់ប្រទេសនានាក្នុងតំបន់សំដៅបង្ការប្រឆាំងនឹងវីរុស Zika។ OPS ក៏សហការយ៉ាងជិតស្និតជាមួយអង្គការសុខភាពពិភពលោក (WHO) ដើម្បី បំផុសរាល់យន្តការជាបន្ទាន់ប្រឆាំងនឹងអាសន្នរោគដែលកំពុងរីករាលដាល។ នាថ្ងៃដដែល WHO ព្រមានបណ្ដាប្រទេសអឺរ៉ុបត្រូវធ្វើសកម្មភាពភ្លាមមួយរំពេក ដើម្បីបង្ការប្រឆាំងនឹងវីរុស Zika រីករាលដាលក្នុងទ្វីបនេះ៕