VOV WorldVOV World
ពិភពលោកបរិហាការវាយប្រហារ “ភេរវកម្ម”នៅ Xinjiang របស់ចិន
23/05/2014 10:06
(VOVworld)-ក្រោយពីការផ្ទុះនាថ្ងៃទី២២ឧសភា នៅ ផ្សារក្រោមមេឃរបស់ទីក្រុង Urumqi ចំណុះតំបន់ ស្វយ័ត្ន Uighurs Xinjing
ពិភពលោកបរិហាការវាយប្រហារ “ភេរវកម្ម”នៅ Xinjiang របស់ចិន
កងកម្លាំងចំណាលចិនកំពុងត្រួតពិនិត្យនៅស្ថានីយ៍រថភ្លើងរបស់ទីក្រុង ប៉េកាំង(ចិន) (រូបថតៈ TTXVN) (VOVworld)-ក្រោយពីការផ្ទុះនាថ្ងៃទី២២ឧសភា នៅផ្សារក្រោមមេឃរបស់ទីក្រុង Urumqi ចំណុះតំបន់ស្វយ័ត្ន Uighurs Xinjing ប្រទេសចិនភាគពាយ័ព្យ បណ្តាល ឲ្យមនុស្សចំនួន៣១នាក់ត្រូវស្លាប់និង៩០នាក់ផ្សេងទៀតរងរបួស អគ្គលេខាធិការ អ.ស.ប និងថ្នាក់ដឹកនាំជាច្រើនលើពិភពលោកបានបរិហាចំពោះការវាយប្រហារ “ភេរវកម្ម”នេះ។         នាថ្ងៃទី២២ឧសភា អគ្គលេខាធិការអ.ស.ប លោក Ban Ki-moon បានចាត់ ទុកការវាយប្រហារនេះគឺអាក្រក់ ដែលគ្មានពាក្យណាមួយអាចការពារឲ្យទង្វើ សម្លាប់ជនស៊ីវិលនេះ ហើយជនល្មើសនឹងត្រូវដាក់ទោសតាមច្បាប់។ ក្នុងថ្ងៃ ដដែល អាមេរិក សហភាពអឺរ៉ុប (EU) និងឥណ្ឌា ក៏បានបរិហា ចំពោះអំពើពោល ខាងលើ ហើយក៏ចាត់ទុក នេះជារឿងហេតុដ៏ “ស្ញើបស្ញែង”និងថោកទាបបំផុត ពេលវាយប្រហាសំដៅទៅលើប្រជាជនស៊ីវិល៕