VOV WorldVOV World
ពិភពលោកស្វាគមន៍ឆ្នាំថ្មី ២០២៦ ជាមួយនឹងក្តីសង្ឃឹមសម្រាប់សន្តិភាព
01/01/2026 08:55
(VOVWORLD) - នៅទីក្រុងស៊ីដនី (អូស្ត្រាលី) ជាទីក្រុងមួយដែលស្វាគមន៍ឆ្នាំថ្មី ២០២៦ មុនជាងគេបំផុតនៅលើពិភពលោក បរិយាកាសមានភាពអាប់អួរ ខណៈដែលមនុស្សម្នាបានចំណាយពេល ១ នាទីស្មឹងស្មាត់ រំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះនៃការបាញ់រះនៅឆ្នេរសមុទ្រ Bondi កាលពី ២សប្តាហ៍មុន បណ្តាលឲ្យមនុស្ស ១៥ នាក់បានស្លាប់។
ពិភពលោកស្វាគមន៍ឆ្នាំថ្មី ២០២៦ ជាមួយនឹងក្តីសង្ឃឹមសម្រាប់សន្តិភាព
ការបាញ់កាំជ្រួចនៅលើស្ពានកំពង់ផែស៊ីដនី។ រូបថត៖ REUTERS ពិធីជប់លៀងបានផ្អាកមួយនាទីដើម្បីស្មឹងស្មាធិ៍មុននឹងពាក់កណ្តាលអធ្រាត្រ ខណៈដែលស្ពានកំពង់ផែស៊ីដនីដ៏ល្បីល្បាញត្រូវបានបំភ្លឺដោយភ្លើងពណ៌សដែលតំណាងឱ្យសន្តិភាព។ នៅទីក្រុងហុងកុង (ចិន) ការសម្តែងកាំជ្រួចដែលបានគ្រោងទុកនៅកំពង់ផែ Victoria ក៏ត្រូវបានលុបចោល ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធមនុស្ស ១៦១ នាក់ដែលបានស្លាប់នៅក្នុងគ្រោះអគ្គីភ័យដ៏កាច់សាហាវកាលពីខែវិច្ឆិកា។ ហ្វូងមនុស្សបានប្រមូលផ្តុំទៅ Times Square ដើម្បីអប់អរសាទរឆ្នាំថ្មី ២០២៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ រូបថត៖ Quang Trung/VOV-Washington បណ្តាប្រទេសប៉ាស៊ីហ្វិកដូចជា Kiribati និង New Zealand ជាក្រុមប្រទេសដំបូងគេដែលស្វាគមន៍ឆ្នាំ ២០២៦ បន្ទាប់មកគឺប្រទេសអូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង មជ្ឈិមបូព៌ា អឺរ៉ុប និងចុងក្រោយបំផុតគឺទ្វីបអាមេរិក។ ព្រឹត្តិការណ៍អប់អរសាទរឆ្នាំថ្មីដ៏ធំបំផុតនៅទ្វីបអាមេរិកគឺនៅប្រទេសប្រេស៊ីល ជាកន្លែងដែលមនុស្សជាង ២លាននាក់បានប្រមូលផ្តុំគ្នាទៅកាន់ឆ្នេរសមុទ្រ Copacabana នៃទីក្រុង Rio de Janeiro សម្រាប់ពិធីជប់លៀងចូលឆ្នាំថ្មីដ៏ធំបំផុតរបស់ពិភពលោក ឬការរាប់ថយក្រោយដ៏ល្បីល្បាញនៅទីលាន Times Square ក្នុងទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក)៕
TAG
VOV/VOVworld/ពិភពលោក/ស្វាគមន៍ឆ្នាំថ្មី/ក្តីសង្ឃឹម/សន្តិភាព