ពិពណ៌រប្រវត្តិសាស្ត្រដោយប្រធានបទ “ឥណ្ឌូចិន - តំបន់ដីនិងមនុស្សឆ្នាំ ១៨៥៦-១៩៥៦”
27/12/2013 08:30
(VOVworld) – ពិពណ៌រប្រវត្តិសាស្ត្រដោយប្រធានបទ “ឥណ្ឌូចិន - តំបន់ដីនិងមនុស្សឆ្នាំ ១៨៥៦-១៩៥៦” ត្រូវបានរៀបចំឡើងជាលើកដំបូងនៅសារមន្ទីកង ទ័ពបារាំង។

ភ្ញៀវមួយនាក់ទៅទស្សនានៅពិពណ៌ "ឥណ្ឌូចិន-តំបន់ដីនិងមនុស្សឆ្នាំ ១៨៥៦-១៩៥៦" (Image: VOV) (VOVworld) – ពិពណ៌រប្រវត្តិសាស្ត្រដោយប្រធានបទ “ឥណ្ឌូចិន - តំបន់ដីនិងមនុស្ស ឆ្នាំ ១៨៥៦-១៩៥៦” ត្រូវបានរៀបចំឡើងជាលើកដំបូងនៅ សារមន្ទីកងទ័ពបារាំង។ ដោយមានភ័ស្តុតាងចំនួន ៣៨០ គ្រឿងនិងឯកសារ ជាច្រើនការតាំងពិពណ៌រនេះ បានបង្ហាញវត្តមានរបស់ជនជាតិបារាំងនៅឥណ្ឌូចិន ក្នុងឆ្នាំ ១៨៥៦ ដល់ ១៩៥៦។ ព្រឹត្តិការណ៍នេះត្រូវបានវាយតំលៃខ្ពស់ចំពោះ តំលៃប្រវត្តិសាស្ត្រអប់រំនិងទស្សនៈ ស្មោះត្រង់ពីភាគីបារាំងខណៈដែលរំលឹក ឡើងវិញពីអតីតកាល។ ការតាំងពិពណ៌រ នេះបានទាក់ទាញការចូលរួមរបស់ប្រជា ជនបារាំងជាច្រើននាក់។ អ្នកជំនាញការមួយ នាក់លើវិស័យវិទ្យសាស្ត្រ នយោបាយ លោកស្រី Dominique Fortunais បានឲ្យដឹងថា៖ “ខ្ញុំយកចិត្តទុកដាក់ដល់ជ្រុងនយោបាយខាងអាណានិគមដែលនៅមានប្រការគួរឲ្យ ចាប់ចិត្តត្រូវស្វែងយល់ជាងនេះទៀត។គ្រួសារខ្ញុំបានមកទស្សនាឡើងវិញទីកន្លែង ប្រវត្តិសាស្ត្រនានានៅវៀតណាមដូចជា Dien Bien Phu។ ខ្ញុំគិតថា៖ ការស្រាវជ្រាវ ប្រវត្តិសាស្ត្ររួមគឺសំខាន់ណាស់។នាបច្ចុប្បន្នវៀតណាមគឺជាប្រទេសដែលមាន សក្តានុភាពធំធេងដោយមានចំនួនប្រជាជន ៩០ លាននាក់ ខណៈដែលបារាំងមាន ខឿនឧស្សាហកម្មអភិវឌ្ឍន៍។ ប្រទេសទាំង ២ អាចក្តាប់ជាប់ឱកាសដើម្បីសហប្រតិ បត្តិការជាមួយគ្នា”៕
Related





