VOV WorldVOV World
ពិព័រណ៍ផែនទី និងដាក់បង្ហាញឯកសារ Hoang Sa និងTruong Sa របស់វៀតណាម
14/04/2017 10:20
(VOV)_នាថ្ងៃទី ១៤ មេសា នៅទីក្រុង Hai Duong (ភាគខាង​ជើង​វៀត​ណាម)​ បានប្រារព្ធឡើង ​ពិព័រណ៍ផែន ទី និងដាក់តាំងបង្ហាញឯកសារ “Hoang Sa និងTruong Sa របស់​វៀត​​ណាម ភស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្ត​”៕
ពិព័រណ៍ផែនទី និងដាក់បង្ហាញឯកសារ Hoang Sa និងTruong Sa របស់វៀតណាម  (Mạnh Tú/TTXVN) (VOV)_នាថ្ងៃទី ១៤ មេសា នៅទីក្រុង Hai Duong (ភាគខាង​ជើង​វៀត​ណាម)​ បាន ប្រារព្ធឡើង ​ពិព័រណ៍ផែនទី និងដាក់តាំងបង្ហាញឯកសារ “Hoang Sa និងTruong Sa របស់​វៀត​​ណាម ភស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្ត​”។ បណ្ដា​ផែនទី​និងឯកសារ​តាំង បង្ហាញនៅពិព័រណ៍នេះជាភស្តុតាង​ប្រវត្តិសាស្ត្រ​និងមូលដ្ឋានគតិយុត្ត​បាន​បញ្ជាក់ អធិបតេយ្យភាពរបស់វៀត​ណាមចំពោះប្រជុំ​កោះទាំងពីរ Hoang Sa និង​Truong Sa នៅ សមុទ្រខាងកើត​។ ពិព័រណ៍នេះ​បានឧទ្ទេសនាម​អំពី​ឯកសារ​ វត្ថុតាង និងផែនទីចំនួនជិត  ១០០ ផ្ទាំងដែលជាការប្រមែប្រមូល​ពីប្រភព​ឯកសារ​ដែលបានប្រកាសជាសាធារណៈរបស់ អ្នកស្រាវជ្រាវ និង​អ្នក​ប្រាជ្ញនៅក្នុងប្រទេស និង​អន្តរជាតិ។           នៅក្នុងពិព័រណ៍នេះ បានដាក់បង្ហាញឯកសារអំពី “Hoang Sa និងTruongSaក្នុង បេះដូង វៀតណាម” ដោយមានរូបភាព  ឯកសារ និងវត្ថុតាង​ជាចើ្រន​បាន​សម្ដែង​ពីការ យកចិត្តទុកដាក់ មនោសញ្ចេតនាពិសេសរបស់បក្ស រដ្ឋ​ កងទ័ព អង្គការនយោបាយសង្គម  ប្រជាជន​ដោយមានសកម្មភាពជាក់ស្ដែង​ដើម្បី​រួមគ្នា​ការពារអធិបតេយ្យភាពកោះសមុទ្រ នៃប្រទេសជាតិ​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​