VOV WorldVOV World
ពិធី​រំលឹក​ខួបអនុស្សាវរីយ៍ លើគទី 50 ទិវាបង្កើត​ផ្នែកប្រវត្តិសាស្ត្របក្ស
18/05/2012 11:45
(VOV WORLD)_នាព្រឹកថ្ងៃទី 18 ឧសភា នៅទីក្រុងហាណូយ វិទ្យាស្ថានស្រាវ​ជ្រាវ ប្រវត្តិសាស្ត្របក្ស (នៃសាលាសភាបណ្ឌិតនយោបាយ - រដ្ឋបាលជាតិហូជីមិញ) បាន រៀបចំពិធី​រំលឹក​ខួបអនុស្សាវរីយ៍ លើគទី 50 ទិវាបង្កើត​ផ្នែកប្រវត្តិសាស្ត្របក្ស (ឆ្នាំ 1962 - ឆ្នាំ 2012)​។ ​ថ្លែងមតិនៅពិធីនេះ សាស្ត្រាចារណ៍រង បណ្ឌិ
ពិធី​រំលឹក​ខួបអនុស្សាវរីយ៍ លើគទី 50 ទិវាបង្កើត​ផ្នែកប្រវត្តិសាស្ត្របក្ស
(VOV WORLD)_នាព្រឹកថ្ងៃទី 18 ឧសភា នៅទីក្រុងហាណូយ វិទ្យាស្ថានស្រាវ​ជ្រាវ ប្រវត្តិសាស្ត្របក្ស (នៃសាលាសភាបណ្ឌិតនយោបាយ - រដ្ឋបាលជាតិហូជីមិញ) បាន រៀបចំពិធី​រំលឹក​ខួបអនុស្សាវរីយ៍ លើគទី 50 ទិវាបង្កើត​ផ្នែកប្រវត្តិសាស្ត្របក្ស (ឆ្នាំ 1962  - ឆ្នាំ 2012)​។ ​ថ្លែងមតិនៅពិធីនេះ សាស្ត្រាចារណ៍រង បណ្ឌិត Nguyen Manh Ha នាយក ​វិទ្យាស្ថានប្រវត្តិសាស្ត្របក្ស បានលើកច្បាស់ថា៖ ក្នុងរយះពេល 50 ឆ្នាំ កសាងនិង អភិវឌ្ឍន៍ បណ្ដាជំនាន់កម្មាភិបាល មន្ត្រីរដ្ឋការ បុគ្គលិករដ្ឋ របស់ វិទ្យាស្ថាន​ជានិច្ចកាល  ខំប្រឹងប្រែង សម្រេចរាល់ភារកិច្ចនយោបាយ ដែល​បក្ស និង​រដ្ឋប្រគល់ជូន។ វិទ្យាស្ថាន បានអនុវត្ត​យ៉ាងល្អ ភារកិច្ច របស់ស្ថាប័នវិទ្យាសាស្ត្រ​ជួរមុខ​ សម្រេចសំណង់ស្រាវជ្រាវ ជាច្រើន …លៗ។           ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកនេះ លោកស្រី Ha Thi Khiet លេខា គណះកម្មាធិការមជ្ឈឹមបក្សកម្មុយនីស្តវៀតណាម និងជា ប្រធានគណះកម្មាធិការឃោ សនា អប់រំមហាជនមជ្ឈឹម បានសង្កត់ធ្ងន់ថា៖  “វិទ្យាស្ថានប្រវត្តិសាស្ត្របក្ស និងផ្នែកទាំងមូល ត្រូវការបន្តបំពេញបន្ថែម ​លើកកំពស់ គុណភាព  ឈុតសៀវភៅប្រវត្តិសាស្ត្រ បក្សកម្មុយនីស្ត​ទាំងមូល​ និង សំណង់ប្រវត្តិ សាស្ត្របក្ស នៅបណ្ដាក្រសួង ផ្នែក ស្ថាប័ន ខេត្ត ទីក្រុងក្នុង​ទូទាំងប្រទេស។ ខំប្រឹងប្រែងដល់ មហាសន្និបាត បក្សកម្មុយនីស្តវៀតណាម លើកទី 12 សម្រេចការ និពន្ធ និងបោះពុម្ភផ្សាយ​សៀវភៅ ប្រវត្តិសាស្តបក្សកម្មុយនិស្ត​វៀតណាម។ ផ្នែកក៏ ត្រូវការបន្តផ្លាស់ប្តូរ​ថ្មី ខ្លឹមសារ របៀបបង្រៀនប្រវត្តិសាស្ត្រ​បក្ស នាំប្រវត្តិសាស្ត្របក្ស  ស៊ីជំរៅទៅក្នុងជីវភាពរស់នៅ រួមចំណែកកសាង ពង្រឹងទំនុក​ទុកចិត្ត សតិអារម្មណ៍  បដិវត្តន៍ អោយកម្មាភិបាល បក្ខជន និងប្រជាជនគ្រប់​ស្រទាប់៕”  ពិធី​រំលឹក​ខួបអនុស្សាវរីយ៍ លើគទី 50 ទិវាបង្កើត​ផ្នែកប្រវត្តិសាស្ត្របក្ស (internet)