ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង TPP គឺជារបត់សំខាន់មួយ
04/02/2016 10:36
(VOVworld) – ក្រោយពីពិធីចុះហត្ថលេខាជាផ្លូវការលើ កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) នៅទីក្រុង Auckland នូវ៉ែលហ្សេឡង់ នាព្រឹកថ្ងៃទី ៤ កុម្ភៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងសេដ្ឋកិច្ចនៃប្រទេស ជា សមាជិកចំនួន ១២ បានចេញសេចក្តីថ្លែងការណ៍រួម ដែលអះអាងថា៖ ការចុះហត្ថ លេខាលើ TPP គឺជារបត់ សំខាន់មួយព្រមទាំងបើកចេញដំណាក់កាលថ្មីមួយ សំរាប់ TPP។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង TPP គឺជារបត់សំខាន់មួយ (Image: VNA) (VOVworld) – ក្រោយពីពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) នៅទីក្រុង Auckland នូវ៉ែលហ្សេឡង់ នា ព្រឹកថ្ងៃទី ៤ កុម្ភៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងសេដ្ឋកិច្ចនៃប្រទេសជា សមាជិក ចំនួន ១២ បានចេញសេចក្តីថ្លែងការណ៍រួមដែលអះអាងថា៖ ការចុះហត្ថ លេខា លើ TPP គឺជារបត់សំខាន់មួយព្រមទាំងបើកចេញដំណាក់កាលថ្មីមួយសំរាប់ TPP។ សេចក្តីថ្លែងការណ៍របស់បណ្ដារដ្ឋមន្ត្រីបានចាត់ទុកថា៖ TPP នឹង ដាក់ ចេញបទដ្ឋានថ្មីសំរាប់ពាណិជ្ជកម្មនិងវិនិយោគក្នុងតំបន់ពោពេញទៅដោយ សាក្តានុភាពនិងមានកំណើនសេដ្ឋកិច្ចលឿនបំផុតលើពិភពលោក។ បណ្ដារដ្ឋ មន្ត្រីបានលើកច្បាស់នូវគោលដៅនៃកិច្ចព្រមព្រៀងគឺសំដៅពង្រឹងភាពសម្បូរ រុងរឿងរួម បង្កើតការងារធ្វើនិងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនិរន្តភាពសំរាប់ ប្រទេសជាសមាជិកទាំងឡាយ។ រដ្ឋមន្ត្រីទាំងនេះទទួលស្គាល់ផលប្រយោជន៍ របស់ TPP ចំពោះប្រទេសនានាក្នុងតំបន់ ហើយចាត់ទុកថា៖ ផលប្រយោជន៍ នេះ កាន់តែអះអាងនូវគោលដៅរួមគឺ៖ TPP នឹងបង្កើតគ្រិះស្ថានជំរុញបទដ្ឋាន ខ្ពស់ ជាងសំរាប់សមាហរណកម្មសេដ្ឋកិច្ចដ៏ស៊ីជម្រៅថែមទៀតនាពេលខាងមុខ៕
Related





