ពិធីទទួលជួបសន្ទនាដ៏មហោឡារឹកប្រធានាធិបតីសាធារណៈរដ្ឋអ៊ីស្លង់ លោក Olafur Ragnar Grimsson
04/11/2015 11:35
(VOVworld) – នាព្រឹកថ្ងៃទី ៤ វិច្ឆិកា ពិធីទទួលជួបសន្ទនា ដ៏មហោឡារឹក ប្រធានាធិបតីសាធារណៈរដ្ឋអ៊ីស្លង់ លោក Olafur Ragnar Grimsson និងលោក ជំទាវបានអញ្ជើញមក បំពេញទស្សនកិច្ចនៅវៀតណាមដែលបានប្រព្រឹត្តទៅនៅ វិមានប្រធានរដ្ឋនៅទីក្រុងហាណូយ។

ពិធីទទួលជួបសន្ទនាដ៏មហោឡារឹកប្រធានាធិបតីសាធារណៈរដ្ឋអ៊ីស្លង់ លោក Olafur Ragnar Grimsson (Image: VOV) (VOVworld) – នាព្រឹកថ្ងៃទី ៤ វិច្ឆិកា ពិធីទទួលជួបសន្ទនាដ៏មហោឡារឹក ប្រធានាធិបតី សាធារណៈរដ្ឋអ៊ីស្លង់ លោក Olafur Ragnar Grimsson និងលោក ជំទាវបានអញ្ជើញមក បំពេញទស្សនកិច្ចនៅវៀតណាមដែលបានប្រព្រឹត្តទៅនៅ វិមានប្រធានរដ្ឋនៅទីក្រុង ហាណូយ។ បន្ទាប់ពីពិធីទទួលជួបសន្ទនានេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងប្រធានាធិបតីសាធារណៈរដ្ឋអ៊ីស្លង់ លោក Olafur Ragnar Grimsson បាន ធ្វើការចរចារសំដៅជំរុញកិច្ចសហប្រតិបត្តិ ការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ក្នុងសន្និសីទកាសែតបន្ទាប់ពីការសន្ទនា ប្រធានរដ្ឋ លោក Truong Tan Sang បានអះ អាងជាថ្មីម្តងទៀតថា៖ វៀតណាម នឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួន ដើម្បីនាំទំនាក់ទំនងសេដ្ឋកិច្ចទ្វេ ភាគីនិងជាមួយតំបន់សហភាពអឺរ៉ុបឡើងកំពស់ថ្មី មួយ។ «យើងឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើបណ្ដាវិស័យជាមួយអ៊ីស្លាង់។ ខ្ញុំអះអាងនូវការប្តេជ្ញាចិត្តជំរុញដំណើរការចរចារនិងចុះហត្ថលេខាលើកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងប្លុកពាណិជ្ជកម្មសេរីអឺរ៉ុប EFTA ដោយ ឈរលើមូលដ្ឋានយកចិត្តទុកដាក់ឲ្យសមស្របដល់ផលប្រយោជន៍របស់ភាគី នានា។ យើងខ្ញុំជឿជាក់ថា៖ កិច្ចព្រមព្រៀងនេះនឹងបើកចេញឱកាសថ្មីសំរាប់ សហគមន៍ក្រុមហ៊ុននៃប្រទេសទាំងពីរ។” រីឯ ប្រធានាធិបតីអ៊ីស្លង់ លោក Olafur Ragnar Grimsson បានសង្កត់ធ្ងន់ទៅ លើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីយ៉ាងឆាប់ៗគឺជាកំលាំង ពលំសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយឯកភាព ជំរុញការចរចារដើម្បីឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងវៀតណាមនិងអ៊ីស្លង់។ ក៏ក្នុងឱកាសនេះដែរ ភាគីទាំងពីរបានចុះ ហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាទៅវិញទៅមកលើវិស័យកំដៅក្នុងផែនដី អាគ្គិសនីរវាងក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមនិងក្រសួងការបរទេស អ៊ីស្លង់៕
Related





