VOV WorldVOV World
ពិធីធ្វើមាតុភូមិនិវត្តអដ្ឋិធាតុទាហានអាមេរិក
05/09/2013 12:11
VOV-នាថ្ងៃទី៤កញ្ញា ពិធីធ្វើមាតុភូមិនិវត្តអដ្ឋិធាតុទាហានអាមេរិកដែល​បាត់​ខ្លួនក្នុងសង្គ្រាមនៅវៀតណាមបានប្រព្រឹត្តទៅនៅព្រលានយន្តហោះអន្តរជាតិ Da Nang វៀតណាម។
ពិធីធ្វើមាតុភូមិនិវត្តអដ្ឋិធាតុទាហានអាមេរិក
VOV-នាថ្ងៃទី៤កញ្ញា ពិធីធ្វើមាតុភូមិនិវត្តអដ្ឋិធាតុទាហានអាមេរិកដែល​បាត់​ខ្លួនក្នុងសង្គ្រាមនៅវៀតណាមបានប្រព្រឹត្តទៅនៅព្រលានយន្តហោះអន្តរជាតិ Da Nang វៀតណាម។ ដំណាងរបស់ភាគីវៀតណាមបានប្រគល់ឲ្យដំណាង ភាគីអាមេរិកនូវអដ្ឋិធាតុទាហានអាមេរិក៣នាក់ដែលរីះរកជិកគាស់បានក្នុងវគ្គ ស្វែងរករួមលើកទី១១២ (ពីខែកក្កដាដល់ខែកញ្ញាឆ្នាំ២០១៣)។ថ្លែងមតិនៅពិធី តំណាងរបស់រដ្ឋាភិបាលអាមេរិកបានថ្លែងអំណរគុណនិងវាយតំលៃខ្ពស់ចំពោះ គោលនយោបាយមនុស្សធម៍ពោពេញទៅដោយសុឆន្ទៈនិងកិច្ចសហប្រតិបត្តិការ កាន់តែមានប្រសិទ្ធភាពពី​មួយថ្ងៃទៅមួយថ្ងៃរបស់រដ្ឋាភិបាលនិងប្រជាជនវៀត ណាម ។ នេះជាវគ្គ​ប្រគល់អដ្ឋិធាតុលើកទី១២៨គិតតាំងពីឆ្នាំ១៩៧៣មក៕