ពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Le Kha Phieu
14/08/2020 06:06
(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ សីហា គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត វៀតណាម រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រធានរដ្ឋនៃសាធារណ រដ្ឋសង្គមនិយមវៀតណាម រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម បានរៀបចំយ៉ាងឱឡារិកពិធីគោរពវិញ្ញាណក្ខ័ន្ធ អតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Le Kha Phieu។
គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជ់ើញចូលគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Le Kha Phieu (រូបថតៈ VGP) ពិធីគោរពវិញ្ញាណក្ខ័ន្ធបានចាប់ផ្តើមនៅវេលាម៉ោង ៨ ថ្ងៃទី ១៤ ខែសីហា ដល់ម៉ោង ១២ ថ្ងៃទី ១៥ ខែសីហាឆ្នាំ ២០២០ នៅវិមានធ្វើបុណ្យសពជាតិ លេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ។ ក្នុងពេលជាមួយគ្នានេះ សាលប្រជុំ Thong Nhat នៃទីក្រុងហូជីមិញ និងសាលលេខ ២៥B វិថី Quang Trung ទីក្រុង Thanh Hoa ខេត្ត Thanh Hoa ក៏បានប្រព្រឹត្តទៅពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Le Kha Phieu ផងដែរ។ គណៈប្រតិភូរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Le Kha Phieu (រូបថតៈ VGP) នៅទីក្រុងហាណូយ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Le Kha Phieu រួមមាន៖ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc;គណៈប្រតិភូរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc; ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានដឹកនាំគណៈប្រតិភូរដ្ឋសភា; គណៈប្រតិភូប្រធានរដ្ឋ ដឹកនាំដោយអនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភា ចូលគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Le Kha Phieu (រូបថតៈ VGP) បន្ទាប់មក គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ត្រូវបានដឹកនាំដោយលេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man។ ថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្រ្តីប្រចាំការ លោក Truong Hoa Binh បានអះអាងថា៖
Related





