ពិធីជប់លៀងរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-សហព័ន្ធរុស្ស៊ី
03/02/2015 08:42
Vovworld-នាថ្ងៃទី២កុម្ភៈស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី បានរៀបចំពិធីជប់លៀងក្នុងឱកាសរំលឹកខួបលើកទី៦៥

ពិធីជប់លៀងរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-សហព័ន្ធរុស្ស៊ី (VOV) Vovworld-នាថ្ងៃទី២កុម្ភៈស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីបានរៀបចំពិធី ជប់លៀងក្នុងឱកាសរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀត ណាម-សហព័ន្ធរុស្ស៊ីនិងទទួលអំណរនិទាឃៈរដូវឆ្នាំមមែសប្តស័ក២០១៥។ ថ្លែង មតិនៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីលោក Nguyen Thanh Son បានសង្កត់ធ្ងន់ថា៖ “ក្រឡេកមើលលើរាល់លទ្ធផលសកម្មក៏ដូចជាទំនាក់ទំនងមិត្តភាពជាប្រពៃណី របស់យើង ខ្ញុំជឿជាក់ថាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀត ណាមនិងសហព័ន្ធរុស្ស៊ីនឹងកាន់តែអភិវឌ្ឍន៍ដុចជាប្រធានាធិបតី Putin ដែលបាន អះអាងថា ប្រជាជននៃប្រទេសទាំងពីរនឹងជិតស្និទ្ធនិងគាំទ្រគ្នាដោយមិនអើពើរ រាល់បំរ៉ែបំរួលលើពិភពលោក។” រីឯលោក Andray Tatarinov ប្រធាននាយកដ្ឋានទ្វីបអាស៊ី៣ក្រសួងការបរទេស រុស្ស៊ីក៏សង្កត់ធ្ងន់រាល់លទ្ធផលក្នុងទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការជាប្រពៃណី នៃប្រទេសទាំងពីរនិងអះអាងថា៖ “ប្រការទាំងនោះអះអាងថាទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពរវាងដៃគូរ យើងទាំងពីរត្រូវបានកសាងលើមូលដ្ឋានសមភាពគោរពគ្នាទៅវិញទៅមកនិងមាន ផលប្រយោជន៍ដូចគ្នា។ ខ្ញុំជឿជាក់ថាយើងនឹងបន្តអភិវឌ្ឍន៍ទំនាក់ទំនងល្អប្រសើរ នោះសំដៅបំរើផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាពនិង ស្ថិរភាពលើពិភពលោកនិងក្នុងដំបន់៕”
Related
More




