VOV WorldVOV World
ពិធីជប់លៀងសម្រាប់អនុព័ន្ធយោធានៃប្រទេសនានាក្នុងឱកាសទិវាបង្កើតកងទ័ពប្រជាជនវៀតណាម
15/12/2015 10:32
(VOVworld)-ក្នុងឱកាសរំលឹកខួបលើក៧១ទិវាបង្កើតកងទ័ពប្រជាជនវៀត ណាមនិងលើកទី២៦ ទិវាបុណ្យប្រជាជនទាំងមូលការពារជាតិថ្ងៃទី២២ធ្នូនេះ
ពិធីជប់លៀងសម្រាប់អនុព័ន្ធយោធានៃប្រទេសនានាក្នុងឱកាសទិវាបង្កើតកងទ័ពប្រជាជនវៀតណាម
(VOVworld)-ក្នុងឱកាសរំលឹកខួបលើក៧១ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម និងលើកទី២៦ ទិវាបុណ្យប្រជាជនទាំងមូលការពារជាតិថ្ងៃទី២២ធ្នូនេះ ក្រសួងការ ពារប្រទេសវៀតណាមបានរៀបចំពិធីជប់លៀងស្វាគមន៍ភ្ញៀវជាតិនិង អនុព័ន្ធយោធា នៃប្រទេសសនានាប្រចាំនៅវៀតណាម។ ថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអះអាង ថា កងទ័ពប្រជាជនវៀតណាម ជាកងទ័ពរបស់ប្រជាជន ដោយប្រជាជន​និង ដើម្បីប្រ ជាជន។​នេះជាចំណុចលោតផ្លោះនិងជាកម្លាំងពលំដ៏ធំធេងជួយកងទ័ព ប្រជាជន វៀតណាមឆ្លងផុតរាល់ការលំបាកសាកល្បង ទទួលបានជ័យជម្នះដ៏ រុងរឿងនៅ បណ្តាការតស៊ូដណ្តើមឯករាជ្យក៏ដូចជាក្នុងការកាសាងបនិងអភិវឌ្ឍន៍ ប្រទេសជាតិ នាបច្ចុប្បន្ន។ តាងនាមគណៈប្រតិភូអនុព័ន្ធយោធានៃប្រទេសនានាប្រចាំនៅ វៀត ណាម វរសេនីឯក Mpiwa Kgoosoabiel អនុព័ន្ធយោធាអាហ្វ្រិកខាងត្បូងនិងជាប្រ ធានគណៈប្រតិភូអនុព័ន្ធនៃប្រទេសនានាប្រចាំនៅវៀតណាម បានជូនពរកងទ័ព ប្រជាជនវៀតណាម និងចាត់ទុកនេះជាឱកាសល្អសម្រាប់កងទ័ពនៃប្រទេស ទាំងអស់បង្កើនកិច្ចសហប្រតិបត្តិការជាមួយកងទ័ពប្រជាជនវៀតណាមផងដែរ៕