ពិធីជួបមុខនាដើមឆ្នាំអ្នកយកព័ត៌មានបរទេសប្រចាំនៅវៀតណាម
30/01/2015 08:36
Vovworld-នាយប់ថ្ងៃទី២៩មករាក្នុងឱកាសឆ្នាំថ្មី២០១៥ នៅអាគ៌ាភ្ញៀវរដ្ឋាភិបាលវៀតណាម

ពិធីជួបមុខនាដើមឆ្នាំអ្នកយកព័ត៌មានបរទេសប្រចាំនៅវៀតណាម (chinhphu.vn) Vovworld-នាយប់ថ្ងៃទី២៩មករាក្នុងឱកាសឆ្នាំថ្មី២០១៥ នៅអាគ៌ាភ្ញៀវរដ្ឋាភិបាល វៀតណាម ក្រសួងការបរទេសបានរៀបចំជំនួបមុខនាដើមឆ្នាំជាមួយអ្នកយក ព័ត៌មានបរទេសប្រចាំនៅវៀតណាមនិងអនុព័ន្ធសារព័ត៌មានបរទេស។ ថ្លែងមតិនៅពិធីនេះ អនុរដ្ឋមន្ត្រីការបរទេសលោក Dang Minh Khoi បានវាយ តំលៃខ្ពស់កិច្ចសហប្រតិបត្តិការរបស់អ្នកយកព័ត៌មានបរទេសប្រចាំនៅវៀតណាម ស្ថាប័នដំណាងបរទេសអង្គការអន្តរជាតិនៅវៀតណាមក្នុងការបញ្ជូនព័ត៌មានរូបភាព ជាក់ស្ដែងអំពីទឹកដីមនុស្សវៀតណាមសន្តិភាពផ្លាស់ប្តូរថ្មីប្រជាជាតិវៀតណាម អង់អាចក្លាហានមកដល់ជាមួយនឹងប្រជាជនពិភពលោក។ ក្នុងឆ្នាំ២០១៥ជាឆ្នាំ សំខាន់ វៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨៥នៃទិវាបង្កើត បក្សកុម្មុយនីស្តវៀតណាម(ទី៣កុម្ភៈ) លើកទី៧០នៃទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិ(ទី២កញ្ញ)ជាដើម។ សហគមន៍អាស៊ានក៏បានបង្កើតនាឆ្នាំ២០១៥ដែរ។ ក្នុង កាលៈទេសៈនេះ វៀតណាមនឹងបន្តប្តេជ្ញាគោលមាគ៌ាកិច្ចការបរទេសសន្តិភាព ឯករាជ្យម្ចាស់ការពហុបែប ពហុភាគី ប្តេជ្ញាការពារផលប្រយោជន៍ជាតិផលប្រយោជន៍ ប្រជាជាតិបន្តជំរុញថែមទៀតទំនាក់ទំនងជាមួយប្រទេសជិតខាង មិត្តភក្តិប្រពៃណី និងដៃគូ៕
Related





