VOV WorldVOV World
ពិធីលើកសរសើរបណ្ដាបុគ្គល សមូហភាពដែលអនុវត្តល្អកិច្ចការទូតប្រជាជន
06/06/2014 11:38
(VOV)_បុគ្គលនិងសមូហភាពចំនួន៧៦ ត្រូវបានលើកសរសើរនៅ​សន្និសីទបូកសរុបចលនាប្រឡងប្រណាំងឆ្នាំ២០១៣ ដោយសម្ព័ន្ធបណ្ដា​អង្គការមិត្តភាពទីក្រុងហូជីមិញ រៀបចំឡើង នាព្រឹកថ្ងៃទី ៦ មិថុនា។
ពិធីលើកសរសើរបណ្ដាបុគ្គល សមូហភាពដែលអនុវត្តល្អកិច្ចការទូតប្រជាជន
ពិធីលើកសរសើរបណ្ដាបុគ្គល សមូហភាពដែលអនុវត្តល្អកិច្ចការទូតប្រជាជន(VOV) (VOV)_បុគ្គលនិងសមូហភាពចំនួន៧៦ ត្រូវបានលើកសរសើរនៅ​សន្និសីទបូក ស រុបចលនាប្រឡងប្រណាំងឆ្នាំ២០១៣ ដោយសម្ព័ន្ធបណ្ដា​អង្គការមិត្តភាពទី ក្រុង ហូជីមិញ រៀបចំឡើង នាព្រឹកថ្ងៃទី ៦ មិថុនា។ ក្នុងសភាពការណ៍សេដ្ឋកិច្ចនៅមានការលំបាក សភាពការណ៍ក្នុងតំបន់និង អន្តរជាតិនៅមានបំរ៉េបំរួលដ៏ស្មុគ្រស្មាញ ក្នុងឆ្នាំកន្លងទៅ សម្ព័ន្ធសមាគមនិងសមា គមមិត្តភាពជាសមាជិកចំនួន២៨ បានរៀបចំសកម្មភាពសាមគ្គីភាព ​​ជាច្រើន សម្បូរ បែប។ តាមនោះ រួម​ចំណែកឃោសនា អប់រំស្មារតីសហប្រតិបត្តិការអន្តរជាតិ ពង្រឹង ចំណង​សាមគ្គីភាព មិត្តភាព រវាងប្រទេសនានា និងលើកកំពស់ប្រសិទ្ធិភាពសកម្ម​ភាពការទូតប្រជាជន ពិសេសគឺបណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍​លើកទី៤០ នៃទិវាបង្កើតទំនាក់ទំនងរវាងវៀតណាមនិងប្រទេសផ្សេងៗ។ ពិសេសក្នុងសភាពការណ៍នៅសមុទ្រខាងកើតនាបច្ចុប្បន្ន សម្ព័ន្ធសមាគមនិងបណ្ដា សមាគមជាសមាជិកនានា បានម្ចាស់ការឃោសនា ចលនាដោយបណ្ដាកាណាល់ការ ទូតប្រជាជន រួមផ្សុំជាមួយបណ្ដាអង្គការ ដៃគូអន្តរជាតិ​ ជួយជ្រោមជ្រែងវៀតណាម  រក្សាររឹងមាំស្ថិរភាពនយោបាយ ធានាសន្តិសុខសង្គម។ លោក Phung Cong Dung អនុប្រធាន សម្ព័ន្ធបណ្ដាអង្គការមិត្ត​ភាពទីក្រុងហូជីមិញ បានអោយដឹងថា៖           “ នាពេលកន្លងទៅ វៀតណាមទទួលបានការជួយជ្រោមជ្រែងដ៏​សកម្ម  ពីបណ្ដាសមាគមមិត្តភាព នៅក្នុងនិងក្រៅប្រទេស ចង់ឡើងសម្លេង​ជាមួយសហគមន៍ ជនវៀតណាមនៅឯបរទេស ក៏ដូចជាប្រជាជាតិទាំងមូល ​បង្ហាញពីស្មារតីការពារ អធិបតេយ្យភាពរបស់ប្រទេសជាតិ៕”

More