ពិធីមីទ្ទីងរំលឹកខួបលើកទី៧០នៃទិវាប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធថ្ងៃទី១៩ធ្នូ
18/12/2016 08:05
(VOVworld)-ពិធីមីទ្ទីងរំលឹកខួបលើកទី៧០នៃទិវាប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធ ថ្ងៃទី១៩ធ្នូបានប្រារព្ធយ៉ាងឱឡារិកនាព្រឹកថ្ងៃទី១៨ធ្នូនៅទីក្រុងហាណូយ។

លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Hoang Trung Hai អញ្ជើញថ្លែង សន្ទរកថានៅក្នុងពិធី (VOVworld)-ពិធីមីទ្ទីងរំលឹកខួបលើកទី៧០នៃទិវាប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធ ថ្ងៃទី១៩ធ្នូបានប្រារព្ធយ៉ាងឱឡារិកនាព្រឹកថ្ងៃទី១៨ធ្នូនៅទីក្រុងហាណូយ។ អញ្ជើញ ចូលរួមក្នុងពិធី មានវត្តមានអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Tran Dai Quang ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ប្រធានគណៈកម្មា ធិការរណសិរ្សមាតុភូមិ លោក Nguyen Thien Nhan ឧបនា យករដ្ឋមន្ត្រី លោក Pham Binh Minh រួមទាំងបដិវត្តន៍ជើងចាស់ច្រើន រូបនិងតំណាង ក្រសួងស្ថាប័ននានាពីមជ្ឈឹមទៅដល់តំបន់ផងដែរ។ ក្នុងសន្ទរកថា បើក លេខាគណៈ កម្មាធិការបក្សទីក្រុងហាណូយ លោក Hoang Trung Hai បាន លើកច្បាស់ថា៖ “ក្នុងប៉ុន្មានថ្ងៃប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធ ក៏ដូចជាក្នុងអំឡុងពេល សង្រ្គាមប្រឆាំងនឹងអាណានិគមបារាំង បក្សកុម្មុយនិស្តវៀតណាមបានពង្រីកនូវ ស្មារតី ប្រពៃណីស្នេហាជាតិរបស់ប្រជាជនទាំងមូល ដោយឆន្ទៈមោះមុត “នឹងលះ បង់អ្វីគ្រប់យ៉ាងនោះទេប៉ុន្តែពិតជាមិនឲ្យបាត់បង់ទឹកដីប្រទេសជាតិ ពិតជាមិនធ្វើជា ទាសករទេ”។ នោះគឺបំផុសនិងពង្រីកកម្លាំងមហាសាមគ្គីជាតិទាំងមូល ដោយបាន តភ្ជាប់កម្លាំងពលំជាតិជាមួយកម្លាំងសម័យកាលសំដៅបង្កើតឡើងកម្លាំងសំយោគ ឆ្ពោះទៅដណ្តើមជ័យជំនះពីជំហានៗហើយចុងក្រោយគឺដណ្តើមជ័យជម្នះទាំង ស្រុង”។ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Hoang Trung Hai បាន លើកច្បាស់ថា ពង្រីគស្មារតីទិវាប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធរួមជាមួយបក្ស ទាំងមូល កងទ័ពទាំងមូលនិងប្រជាជនទាំងមូលនោះ បក្សភាគ រដ្ឋអំណាចនិងប្រ ជាជនរដ្ឋធានីសច្ចាររួមកម្លាំងកាយចិត្ត អនុវត្តប្រកបដោយជោគជ័យនូវសេចក្តី សម្រេចចិត្តរបស់មហាសន្និបាតលើកទី១២របស់បក្ស៕
Related





