VOV WorldVOV World
ពិធីមីទ្ទីញរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រួសារវៀតណាម២០១៣។
28/06/2013 10:49
VOV- ពិធីមីទ្ទីញរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រួសារវៀតណាមបានប្រារព្ធឡើង​នៅ​ទីក្រុងហាណូយនាថ្ងៃទី២៨មិថុនាជាមួយការចូលរួមរបស់គ្រួសារវប្បធម៍គំរូ​ចំនួន១៥០គ្រួក្នុងចំណោមជនរួមជាតិជាជនជាតិភាគតិចរដ្ឋធានីហាណូយ។​
ពិធីមីទ្ទីញរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រួសារវៀតណាម២០១៣។
ពិធីមីទ្ទីញរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រួសារវៀតណាម២០១៣។ (vov.vn)         VOV- ពិធីមីទ្ទីញរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រួសារវៀតណាមបានប្រារព្ធ ឡើង​នៅ​ទីក្រុងហាណូយនាថ្ងៃទី២៨មិថុនាជាមួយការចូលរួមរបស់គ្រួសារវប្បធម៍ គំរូ​ចំនួន១៥០គ្រួក្នុងចំណោមជនរួមជាតិជាជនជាតិភាគតិចរដ្ឋធានីហាណូយ។​ ថ្លែង​មតិនៅពិធី ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានអះអាងថា គ្រួសារជា​ កោសិការ​សង្គម ជាកន្លែងបង្កើតមនុស្ស ភាសា ជាកន្លែងរក្សាវប្បធម៍ពូនជ្រុំថែទាំ​ ជីវភាព​ខាងសម្ភារៈនិងស្មារតីសំរាប់ជនម្នាក់ៗ។ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានបញ្ជាណែនាំថា៖          “ក្រសួងវប្បធម៍កីឡានិងទេសចរណ៍ជាមួយសម័ត្ថកិច្ចគ្រប់គ្រងរដ្ឋអំពីកិច្ចការ គ្រួសារត្រូវសហការជិតស្និទ្ធជាមួយក្រសួងផ្នែកទាក់ទិនសកម្មអនុវត្តកម្មវិធី​សហការ។ ក្រសួងអប់រំបណ្ដុះបណ្ដាលត្រូវនាំខ្លឹមសារកសាងគ្រួសារចូលក្នុង​កម្មវិធី​បង្រៀន វិទ្យាល័យដើម្បីកុមារវៀតណាមមានការយល់ដឹងអំពីប្រការនេះ៕”