ពិធីបង្ហូតទង់អាស៊ាននៅរដ្ឋធានីហាណូយ
08/08/2012 06:55
នាថ្ងៃទី ៨ សីហា ក្រសួងការបរទេសវៀតណាមបាន រៀបចំពិធីបង្ហូតទង់អាស៊ាននៅក្បែរទង់ជាតិវៀតណាម នៅទីស្នាក់ការក្រសួងការបរទេសវៀតណាមនៅ រដ្ឋធានីហាណូយ។

ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ ទិវាបង្កើតអាស៊ាន (ថ្ងៃទី ៨ សីហា) និង លើកទី ១៧ ទិវាវៀតណាមចូលរួមអាសាន (ថ្ងៃទី ២៨ កក្កដា ឆ្នាំ ១៩៩៥) នាថ្ងៃទី ៨ សីហា ក្រសួងការបរទេសវៀតណាមបានរៀបចំពិធីបង្ហូតទង់អាស៊ាននៅក្បែរទង់ ជាតិវៀតណាមនៅទីស្នាក់ការក្រសួងការបរទេសវៀតណាមនៅរដ្ឋធានីហាណូយ។ រដ្ឋមន្ត្រីការបរទេស Pham Binh Minh រួមជាមួយឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសជា សមាជិកអាស៊ានប្រចាំនៅហាណូយបានធ្វើជាស្សិណសាក្សីពិធីនេះ។សកម្មភាព នេះបានសម្តែងការបេ្តជ្ញាចិត្តរបស់វៀតណាមក្នុងការខំប្រឹងប្រែងកសាងសហគមន៍ អាស៊ាននាឆ្នាំ ២០១៥ និងកសាងមនិសិការអំពីសហគមន៍រួមក្នុងប្រជាជនជា ជំហានៗ។ ក្រៅពីនោះ សកម្មភាពនេះជួយបង្កើនការផ្សព្វផ្សាយរូបភាពរបស់ អាស៊ាននិង សហគមន៍អាស៊ានក្នុងសហគមន៍អន្តរជាតិរួមចំណែកចូលក្នុងជោគ ជ័យរួមនៃសមាគម។ រួមជាមួយពិធីបង្ហូតទង់អាស៊ាន នាថ្ងៃដ៏ដែល វៀតណាម បានរៀបចំមីទ្ទីញដ៏ មហោឡារឹករំលឹកខួបអនុស្សារវរីយ៍លើកទី ៤៥ ទិវាបង្កើត អាស៊ាន។បន្ទាប់ពីផ្នែកព័ទ៌មានប្រចាំថ្ងៃយើងខ្ញុំសូមអញ្ជើញអស់លោកអ្នកនាង តាមដានស្តាប់អត្ថបទសរសេដោយមានចំណងជើងថា៖“អាស៊ានឆ្ពោះទៅ សហគមន៍មួយសាមគ្គីសម្បូរុងរឿង”៕ ពិធីបង្ហូតទង់អាស៊ាននៅក្បែរ ទង់ជាតិវៀតណាមនៅទីស្នាក់ការក្រសួងការបរទេសវៀតណាម (Image: Internet)
Related






